អេហ្ស៊ីប​នៅ​តែមិន​​ទទួល​ស្គាល់​​ថាសម្មតិកម្ម​​​ធ្លាក់​យន្តហោះ​រុស្ស៊ី​នៅ​ស៊ីណៃ​ជា​ភេរវកម្ម

ទោះ​បី​ជា​ការ​វិភាគ​ប្រអប់​ខ្មៅ​ ផ្តល់​សម្មតិកម្មខ្ពស់​ថា​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី​ កាលពី​ថ្ងៃ​ទី ៣១​តុលា មានទម្រង់​ជា​ភេវកម្ម​បំផ្ទុះ​គ្រាប់​បែក​យ៉ាងណា​ក៏ដោយ ក៏​ភាគី​អេហ្ស៊ីប តាម​រយៈ​សន្និសីទ​កាសែត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​តែ​ច្រាន​ចោល​សម្មតិកម្ម​នេះ ដោយ​ពន្យល់​ថា ក្នុង​ដំណាក់កាល​នេះ គេ​ពុំ​ទាន់​អាច​ចេញ​សេចក្តី​សន្និដ្ឋាន​អ្វី​ទាំង​អស់។ ក្រុមអ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​អង្កេត​និង​រដ្ឋមន្ត្រី​ក្រសួង​អាកាសចរណ៍​ស៊ីវិល​ត្រូ​វធ្វើ​សន្និសីទ​កាសែត ដែរ នៅ​ម៉ោង​១៥​ម៉ោង​សកល។