វ៉ាន់ នី​ឡាប​ង្ហោះ​សារ​ក្នុងន័យ​ប្រចណ្ឌ​ឲ្យ​ដល់​អ្នកណា ? ​ ​

Sanofi

​វ៉ាន់​នី​ឡា បានធ្វើ​ឲ្យ​បេះដូង​កន្លង់ៗ​ទាំងឡាយ កកឈាម ដោយសារ​នាង​មិនមែន នៅ​ទំនេរ ដូច​មុន​ឡើយ ពោល​ពេល នេះ នាង​មាន​ម្ចាស់ បេះដូង​រួចទៅហើយ ដោយ​សង្សារ​របស់​នាង​គឺជា មន្ត្រី ប៉ូលីស​ម្នាក់ មាន​សញ្ញាប័ត្រ ពី​ប្រទេស វៀតណាម​ទៀតផង ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ស័ក្តិ ។ គូស្នេហ៍​តារាចម្រៀង​ស្រី ដ៏​ស្រស់​សោភា​រូបនេះ មិន​ត្រឹម តែមាន​ចំណេះដឹង មានបុណ្យ​ស័ក្តិ​ទេ​ថែម ទាំង មាន​រូបសម្បត្តិ​សង្ហា ហើយ​វ័យក្មេង​ស័ក្តិសម នឹង​នាង​ខ្លាំងណាស់ ដែល​ភ័ព្វសំណាង​នេះ មិនមែន តារា​គ្រប់គ្នា សុទ្ធ​តែមាន​នោះទេ ។​

​ព្រោះតែ​ដឹងថា​នាង​មាន​គូ​ស្នេ​ហ៏​ព្រមទាំង​តែង​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​ជាមួយគ្នា​ញឹកញាប់​បែរជា​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​នាង​បង្ហោះ​នូវ​ពាក្យ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​មិនដឹង​ច្បាស់​ថា​នាង​ចង់​សំដៅលើ​គូ​ស្នេ​ហ៏​នាង​ឬ​យ៉ាងណាទេ ?​។​សារ​ដែល​នាង​បាន​បង្ហោះ​មាន​អត្ថន័យ​ខ្លឹមសារ​ថា​៖​មនុស្ស​ប្រុស​បើ​មិនអោយ​សង្សា​ខ្លួនឯង​ឆែក Facebook របស់ខ្លួន​រឺ care ទូរ​សព្ទ័​ប៉ះ​មិនបាន​អីហ្នឹង សុទ្ធតែ​មានអី​ខុស​ប្រក្រតី​ហើយ ! បើ​មិន​ជឿ​ថ្ងៃ ណាមួយ​លួច​ឆែក​មើល !​ដឹង​តែ​ឃើញ​រឿង​ក្តៅក្រហាយ​មង មនុស្ស​ប្រុស​ឆ្លាត​ពូកែ​លាក់ តែម​នុស្ស ស្រី​ពូកែ​ដឹង នឹងមាន​ញា្ញ​ណ​ពិសេស​ម្យ៉ាង​សង្ស័យ​ត្រូវ​ចំនុច​។​នាង​ក៏​ថែមទាំង​សរសេរ​បង្ហោះ​ទៀតថា​៖

​វា​មិនមែនជា​បញ្ហា​របស់ខ្ញុំ​រឺ​របស់​អ្នកណាម្នាក់​តែ​ខ្ញុំ​សរសេរ​ទៅតាម​អ្វីដែល​ខ្ញុំ​តែងតែ​ឃើញ​ហ្នឹង​ស្តាប់​លឺសូរ​គេ​និយាយ ហើយ​វា​ក៏​ជា​រឿង​ដែល កើត​ឡើងលើ​មនុស្ស​ស្រី​ជាច្រើន​ផងដែរ​។​​វ៉ាន់ នី​ឡា ថ្វី​ត្បិត​មានឈ្មោះ​ជាតា​រា​ក៏ដោយ​តែ​នាង​មិន​ចូលចិត្ត​លាក់បាំង​រឿង​ផ្ទាល់ខ្លួន​ទេ ព្រោះ យល់ថា​ទៅ​ថ្ងៃមុខ​គង់តែ​មាន​អ្នកដឹង​ដូច្នេះ​នាង​ប្រកាសប្រាប់​គេ​ឲ្យ​ដឹង​មុន​ក៏​ល្អ​ដែរ​។ នាង​បាន​ឲ្យ​ដឹង​ដែរ​ថា​ខ្លាច​អី​និង​ប្រកាស​ពី​មនុស្ស​ដែល​យើង​ស្រលាញ់​ឲ្យ​គេ​បានដឹង​។ វ៉ាន់ នី​ឡា មិន​ត្រឹមតែ​ប្រកាស​បើក ចំហ​ឲ្យ​គេ​បានដឹង​នោះទេ ថែមទាំង​បានបង្ហាញ​មុខមាត់​គូស្នេហ៍​របស់​នាង​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​បានដឹង​ពី​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​នៅតាម​ទីសាធារណៈ​ទៀត​ដូចជា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ឯ​ចាស់ទុំ​ទាំងសងខាង​សុទ្ធតែ​បាន​ដឹងឮ​ទៀតផង​។​ស្រី​ស្រស់​វ៉ាន់ នី​ឡា ហ៊ាន​លាតត្រដាង​និង​បង្ហាញ​មុខមាត់​គូស្នេហ៍​ជា​សាធារណៈ​ឲ្យ​គេ​បាន​ដឹងឮ​ដោយ មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​របស់ខ្លួន​ឡើយ​។

ផ្ទុយទៅវិញ ការ​ហ៊ាន​បញ្ជាក់ប្រាប់​ការពិត​នេះ​កាន់តែ​ធ្វើ​ឲ្យ​នាង​ទទួលបាន​ការគាំទ្រ ពី​សំណាក់​ទស្សនិកជន​ជាច្រើន​ទៅវិញ ដែល​ខុសប្លែក​ពី​តារា​មួយចំនួន​ដែល​ព្យាយាម​លាក់បាំង​ការពិត ទោះបីជា​រឿង​នោះ​ពិតមែន​ក៏​ពួកគេ​មិន​ទទួលស្គាល់​ដែរ ព្រោះ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​របស់ខ្លួន​។​អ្នក​ដែល​ស្រឡាញ់ វ៉ាន់ នី​ឡា​កន្លងទៅនេះ​គឺមាន​ជាច្រើន​ប៉ុន្តែ​នាង​មិនបាន​ចាប់អារម្មណ៍​ជាមួយ ឡើយ​ព្រោះតែ​អ្នក​ទាំងនោះ​មិនបាន​បង្ហាញ​ក្តី​ស្មោះស្ម័គ្រ​ចំពោះ​នាង​ទេ ភាគច្រើន​គេ​ញ៉ែ​លេងសើច​ទេ​ី​ប តែ​បុរស​ដែលជា​គូស្នេហ៍​នាង​ម្នាក់នេះ​ទេ​ដែល​គេ​បាន ហ៊ាន​សារភាព​និង​បង្ហាញ​ក្តី​ស្រឡាញ់​ស្មោះស្ម័គ្រ​ថែមទាំង​ឲ្យ​ចាស់ទុំ​ដឹងឮ​ដូច្នេះ ហើយ​ទើប​នាង​ព្រម​ទទួលយក​ការស្រឡាញ់​ពី​គេ​ដែរ​។​

វ៉ាន់ នី​ឡា​បានប្រកាស​ប្រាប់​អំពី​សម្ព័ន្ធភាព​ស្នេហា​របស់ខ្លួន​ជា​មួយគូ​ស្នេ​ហ៏ ដែលជា​កូនអ្នកមាន​មុខមាត់​ក្នុងសង្គម ហើយ​ក៏មាន​គម្រោង​រៀបការ​នៅ​ឆ្នាំក្រោយ​ទៀតផង​។​មាន​បុរស​មិនតិច​ទេ ដែល​ខូចចិត្ត​ក្រោយពី​ឮថា​នាង​មាន ម្ចាស់​បេះដូង​ហើយ​នោះ​។​
​គួរ​បញ្ជាក់ថា វ៉ាន់ នី​ឡា ជា​តារាចម្រៀង​នៅ ផលិតកម្ម​ភ្លេង​រីខ​ត ពេល​ចូល​សិល្បៈ​ដំបូង​នាង​បានទទួល​ការរិះគន់​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​ដោយសារ​វត្តមាន​នាង​នៅតាម​ការប្រគំ​តន្ត្រី​ម្តងៗ​នាង​តែង​ច្រៀង​ខុស​ភ្លេង​, ភ្លេច​បា​រ៉ូ​ល​ចម្រៀង​, ច្រៀង​ញ័រ​ដៃ​ញ័រ​ជើង​ប៉ុន្តែ មកដល់​ចុង​ឆ្នាំនេះ​នាង​ប្រែប្រួល​ច្រើន ពោលគឺ​នាង​អាច​ឈរលើ​ឆាក​ដោយ​អារម្មណ៍ល្អ ,​ពេល​ច្រៀង​គ្រប់គ្រង​ខ្លួនឯង​បានល្អ ,​មិន​ធ្វើ​ខុស​ដូច ពេលមុន​ឡើយ​៕ ដេវីត​



Related