ឡាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​ឆ្លងកាត់​ស្រុក​កែវ​សីមា ត្រូវ​បង់លុយ​ឲ្យ PM អភិរក្ស​របស់លោក ស្វាយ សុវណ្ណ ប្រធាន​ក្តាប់​រួម​តំបន់​អភិរក្ស ៤០​ទៅ​១០០​ដូ​ល្លារ​ក្នុង​១​ឡាន ដើម្បី​បញ្ជៀ​ស​ការបង្ក្រាប​

​ខេត្តមណ្ឌលគិរី​៖ ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ពិសេស​នៅ​ទីប្រជុំជន​មុខ​ផ្សារ​ស្រុក​កែវ​សីមា នាំគ្នា​បារ​ម្មណ៍​រឿង​រថយន្ត​ដឹកឈើ​ខុសច្បាប់​បើកបរ​លឿៗ ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ការបង្ក្រាប់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស មន្ត្រី​ជំនាញ​ខាង​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​មួយ​នេះ​តែម្តង​។ ពលរដ្ឋ​បាន​រិះគន់​ទៀតថា សមត្ថកិច្ច​ឈរជើង​តាម​ដងផ្លូវ​មាន​ទាំង​ឡាន​ប្រដេញ​យ៉ាងច្រើន​ដេ​ដាស​តែ​មិន ដែល​ឃើញ​យកចិត្តទុកដាក់​ទប់​ស្កាត់​ការដឹកឈើ និង​បើក​លឿនៗ​បង្ក​ការភ័យខ្លាច​នេះ​ទាល់តែសោះ​។​

​ក្រុមអាជីវករ ក៏​ដូច​ពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា នាំគ្នា​ត្អូញត្អែរថា បច្ចុប្បន្ន​ពួកគាត់​ស្ទើរតែ​មិន​ហ៊ាន​ដើរ​ឆ្លង់ផ្លូវ​ពេលធ្វើ​ដំណើរ​ទៅ​ផ្សារ ឬ​ទៅណា​មក​ណា​នោះទេ ព្រោះ​ឡាន​ដឹកឈើ​បើក​លឿនៗ​ពេក​។ ពួកគាត់​បន្តថា កន្លងមក​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កដោយ​ក្រុម​ឡាន​ដឹកឈើ​ជាច្រើន​ករណី តែ​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ស្រុក​កែវ​សីមា ហាក់បីដូច​មិនសូវ​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​សុខ​សុ​វត្តិភាព​ពួកគាត់​នោះទេ​។ ចំណែក​ឡាន​ដឹកឈើ​ខុសច្បាប់​វិញ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​ចំនួន​ច្រើនឡើងៗ ពួកគាត់​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ចំពោះ​ចំណាត់​របស់​មន្ត្រី​ពាក់ព័ន្ធ ក៏​ដូច​អាជ្ញាធរ​ស្រុក​។​

​បើ​យោងតាម​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​ព្រះ​បាន​និយាយថា ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកឈើ​ខុសច្បាប់​ចេញពី​ភូមិ កា​ទី សាលាស្រុក​ចាស់ និង​មកពី​ស្រុក​អូររាំង ទាំងយប់​ទាំង​ថ្ងៃ ស្រប​ពេលដែល​សមត្ថកិច្ច​គ្រប់​ជំនាញ​កំពុង​តំរាប​រថយន្ត​តាម​រាប់ សិប​គ្រឿង តាម​ដងផ្លូវ ម្ដុំ វាល​ម្រេច តែ​អត់​បង្ក្រាប​ទេ ដែល​គេ​ដាក់​ការសង្ស័យថា ក្រុម​នោះ​អាច​ទៅ​ចាំ​គោះ​លុយ​ទទួលបាន​យ៉ាង ក្រាស ក្រែល​ពី​ក្រុម​អ្នក​ឈ្មួញ​ដឹកឈើ​ខុសច្បាប់ ទើបបានជា​រថយន្ត​ដឹកឈើ​ធ្វើដំណើ​យ៉ាង​រលូន កាត់​ស្នាក់​ការអភិរក្ស និង​ផ្នែក​រដ្ឋ បាល​ព្រៃឈើ​ស្រុក​កែវ​សីមា ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម ក្រុម​ឈ្មួញ​ឈើ​មួយចំនួនទៀត បន្ត​ដឹក​យកទៅលក់​នៅ​ស្រុក មេ​ម៉ត​បាន យ៉ាង​សុខ​ស្រួល​បំផុត​។​

​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ​ក៏​និយាយ​តៗ​គ្នា​ដែរ​ថា បច្ចុប្បន្ន​រកស៊ី​ដឹកឈើ​មិនសូវ​ចំណេញ​ដោយសារ​សមត្ថកិច្ច​ទារ​ឲ្យ​បង់លុយ​ច្រើន ពេក​ច្រើនពេក គ្រាន់តែ​កន្លែង PM អភិរក្ស​ត្រូវ​បង់អោ​យ​លោក ស្វាយ សុវណ្ណ ប្រធាន​ក្តាប់​រួម​តំបន់​អភិរក្ស ៤០​ដូ​ល្លារ ក្នុង​១​ឡាន កា​ម៉ា​រី​ស្វិត ចំណែក រថយន្ត​ឡង់​គ្រិះ​ស៊​រ​ថ្លៃ​១០០​ដូ​ល្លារ​ឯណោះ ។ ជុំវិញ​ព័ត៌មាន​ខាងលើ លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កែវ​សីមា ចាំ​សួរ​ទៅ​ប្រធាន​គំរោង​អភិរក្ស​សិន​រួច​ក៏​បិទ​ទូរស័ព្ទ​។ លោក មាគ វុ​ឌ្ឃី ប្រធាន​គំរោង​អភិ​ក្ស​ជីវៈចំរុះ និយាយថា លោក​ទទួលស្គាល់ថា ពិត​ជាមាន​ក្រុម​សមត្ថកិច្ច​មួយចំនួន​មាន​ដាក់​រថយន្ត​តាម​ដងផ្លូវ​ចាំ​ទទួល​លាភសក្ការៈ​មែន ហើយ​លោក​និយាយថា សមត្ថកិច្ច​ទាំងនោះ មិនដែល​ឃើញ​ជួយ​ចាប់​បង្ក្រាប់​ប្រគល់អោយ​លោក​ម្ដងណា​ឡើយ ចាំ​ទទួល​ប្រយោជន៍​រៀងៗ​ខ្លួន ហើយ​ពេល​មានរឿង​បែរជា​ខាង​អភិរក្ស​ជា​អ្នកទទួល​៕ ឦសាន​២ ​

KA-07-11-2015-01 KA-07-11-2015-02 KA-07-11-2015-03 KA-07-11-2015-04 KA-07-11-2015-05 KA-07-11-2015-06 KA-07-11-2015-07 KA-07-11-2015-08 KA-07-11-2015-09