ឆៃ សារ៉ាលែងខ្វល់ ឯ ប្រាក់ រស្មី និង ហេង វាសនាបារម្ភ

ភ្នំពេញ:     ​ភ្នំពេញ​:​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement លើស​ង្វៀន SEA-TV មា​ល្ងាច​ថ្ងៃទី​៧​វិច្ឆិកា​អ្នក​ប្រដាល់​ឆៃ សា​រ៉ា​មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​លែង​ខ្វល់​ហើយ​គឺ​គេ​មាន​កៅអី​ សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ទាប់ពី​គេ​រក្សា​តំណែង​មិនទាន់​ ស្គាល់​ចាញ់​បាន​ហើយ​ធ្វើ​ឲ្យ​ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ស្គាល់​រស​ជាតិ​បរាជ័យ​ជា​ លើកដំបូង​នោះ ។​

​    ​នេះ​ជា​ជ័យជំនះ​ដោយ​ឯកច្ឆន្ទ​ដោយសារតែ​ចៅក្រម​ទាំង ៥ រូប​សុទ្ធតែ​ផ្ដល់​ពិ​ន្តុ​ដោយ​ប្រគល់​ជ័យជំនះ​ដល់​សា​រ៉ា​ទាំងអស់គ្នា ។​

​     ​ការបរាជ័យ​មួយ​នេះ​បានធ្វើ​ឲ្យ​ស្ថានភាព​របស់​វាសនា​ស្ថិតក្នុង​ ភាពស្រពិចស្រពិល​ដោយសារតែ​របស់​ក្លឹប​ម​ហិ​ទ្ធិ​រិ​ទ្ធ​ប្រកួត​ឈ្នះ​អ្នក​ ប្រដាល់​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។ ពេលនេះ​អ្នក​ប្រដាល់ ៣ រូប​ត្រូវ​ប្រជែង​គ្នា​រក​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​សេង ស្រឿ​ន ប្រាក់ រស្មី និង ហេង វាសនា ។ នរណា​ជួប​សំនាងល្អ​ដើម្បី​ឡើងទៅ​ប្រកួត​យ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ឆៃ សា​រ៉ា ?

+​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​ពន្យា​ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ

​     ​ភ្នំពេញ​:​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​អធិរាជ​ លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​ត្រូវបាន​លើក​ពេល​ទៅ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ ។​

​     ​ទោះជា​យ៉ាងណា​ក៏​ការប្រកួត​ធម្មតា​នោះ​ផុន សុភា​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ត្រូវ​ព្រឿង សុជាតិ​ក្លឹប​កង​ពល​ធ​ម​អន្តរាគមន៍​លេខ ២​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ។​សៅ ប៊ុនធឿន​ក្លឹប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ឈ្នះ​ប្រាក់ ស៊ី​ណាត​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។​