Q&A : មូលហេតុ​អ្វី​បុរស​ម្នាក់នេះ​ចម្លែក​ខុសគេ​បែបនេះ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ និង សង្សារ​ទើបតែ​បាន ស្គាល់គ្នា ប៉ុន្តែ​ដោយសារ​យើង​ទាំងពីរ​សុទ្ធតែ​ស្រឡាញ់គ្នា ទីបំផុត​ក៏​សម្រេចចិត្ត​រួមភេទ​ជាមួយគ្នា​តែម្តង​កាលពី​ពួកយើង​បាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​មិត្តភក្តិ​ម្នាក់​កាលពី​ជាង ២ ខែ​មុននេះ ។ នាង​ខ្ញុំ​ធ្លាប់មាន​សង្សារ ២ នាក់​មកហើយ ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​រួមភេទ​ជាមួយគ្នា​ផងដែរ ។

សង្សារ​មុន​នៅ​រៀង​រាល់ពេល​រួមភេទ​ពួកគាត់​ចូលចិត្ត​ឱ្យ​នាង​ខ្ញុំ​ប្រើ​មាត់​ឱ្យ​គាត់ តែ​ចម្លែក​សង្សារ​ក្រោយនេះ​ខុសពី​គ្នា​ឆ្ងាយ​ណាស់ ព្រោះថា​រៀងរាល់​រួមភេទ​គាត់​ចូលចិត្ត​ប្រើ​មាត់​ជាមួយ​ប្រដាប់ភេទ​របស់​នាង​ខ្ញុំ ប៉ុន្តែ​នៅពេល​នាង​ខ្ញុំ​ធ្វើឱ្យ​គាត់​វិញ​គ្រាន់តែ​ឱនក្បាល​មិនទាន់​ដល់​ប្រដាប់ភេទ​ផង គាត់​ក៏​ស្ទុះ​ងើប​ចេញ​ដោយ​ប្រញាប់​ញា​ល់ ហើយ​បញ្ចប់​ការ​រួមភេទ​គ្រានោះ​តែម្តង ។

​សកម្មភាព​បែបនេះ​មិន​ត្រឹម​តែមួយ​លើក​ទេ គឺ​គាត់​តែង​បដិសេធ​បែបនេះ​ជានិច្ច ។ នៅពេល​នាង​ខ្ញុំ​ជជីក​សួរ​អំពី​រឿងនេះ​គាត់​បែរជា​ខឹង​ស្រឡោ​ត​ធ្វើឱ្យ​កើតការ​ឈ្លោះប្រកែក​គ្នា។ នាង​ខ្ញុំ​មានការ​ងឿងឆ្ងល់​ណាស់​ថា មូលហេតុ​អ្វី​បុរស​ម្នាក់នេះ​ចម្លែក​ខុសគេ​បែបនេះ?

​ចម្លើយ ៖ អ្នក​មិនបាន​ធ្វើ​អ្វី​ខុស​ទេ ហេតុនេះ​មិនចាំបាច់​ព្រួយបារម្ភ​អ្វី​ឡើយ ។ ជាទូទៅ​បុរស​តែង​ចូលចិត្ត​បំផុត​គឺ​ឱ្យ​សង្សារ ឬ ភរិយា​ប្រើ​មាត់​អូ​រ៉ា​ល់​សិច ប៉ុន្តែ​ទោះបីយ៉ាងណា​ចំណង់​ចំណូលចិត្ត​នេះ​មិនមែន​ជាទូទៅ​ទេ មាន​ខ្លះ​ក៏​មិន​ចូលចិត្ត​ដែរ ហេតុនេះ​សង្សារ​របស់​អ្នក​ប្រហែលជា​ស្ថិតនៅក្នុង​ក្រុម​នេះហើយ ។

ក្រៅពីនេះ​បុរស​ដែល​មិន​ព្រមឱ្យ​ស្ត្រី​ប្រើ​មាត់​ក៏​អាចមាន​ចំណុចខ្សោយ​របស់គេ​ដែរ ដូចជា​ឆាប់​ឈានដល់​ចំណុចកំពូល ឬ ប្រដាប់ភេទ​មាន​ក្លិន​មិនល្អ​ជាដើម ។ អ្នក​ត្រូវ​ចងចាំ​ថា អ្វីដែល​គេ​មិន​ចូលចិត្ត អ្នក​មិនត្រូវ​ចចេស ឬ ចង់បាន​តាមចិត្ត​ដែល​ខ្លួន​ត្រូវការ​នោះឡើយ ៕


Related