ង៉ែត រដ្ឋា និង រឿង សោភ័ណ្ឌជួបសំណាងល្អឬមិនល្អ ?

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Cambodia របស់ SEA-TV វេលា​រសៀល​ថ្ងៃទី​៨​វិច្ឆិកា​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​ង៉ែត រដ្ឋា ក្លឹប​តា​ព្រហ្ម​មានជ័យ និង រឿង សោ​ភ័​ណ្ឌ​ក្លឹប​ម្កុដ​រាជសីហ៍​ត្រូវ​បា​បន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ ។​

​    ​ង៉ែត រដ្ឋា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thorng Chhai ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម ។​រដ្ឋា​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​មិនសូវ​ពូកែ​ការពារ​នោះទេ​តែ​គេ​មាន​ ទេពកោសល្យ​ក្នុងការ​ប្រើ​ជើង​វាយ​ប្រ​ហារ​គូប្រកួត ។​ជើង​របស់​រដ្ឋា​ធ្ងន់​ណាស់​ដែល​កន្លងមក​គេ​បាន​បំបាក់​ឆ្អឹង​ដៃ​របស់​ គូប្រកួត​បាន​មិនតិច​ដែរ ។​

​    ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៩​ដង ចាញ់​៨​ដង និង ស្មើ​ពិន្ទុ ២ ដង ។ ក្រៅ​ ពី​ស្នៀត​ជើង​នោះ​រដ្ឋា​មិន​ជាមាន​ស្នៀត​អ្វី​អស្ចារ្យ​នោះទេ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Thorng Chhai វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ ។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​គ្រាន់បើ​ដែរ​នៅក្នុង​ប្រទេស​ ថៃ ។​ការ​ប្រជ​ង្គ​ង់ កណ្ដាប់ដៃ និង ប្រើ​ជើង​ទាត់​វា​ជា​ជំនាញ​របស់គេ ។​

​     ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​ដង ឈ្នះ​៦៥​ដង ចាញ់​១៧​ដង និង ស្មើ​ពិន្ទុ ៣ ដង ។ ស្ថិតិ​ប្រ​កួត​មិន​អន់​នោះទេ​ចាំមើល​គេ​អាច​យកឈ្នះ​ង៉ែត រដ្ឋា​បាន​ឬ​អត់​?

​     ​រឿង សោ​ភ័​ណ្ឌ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phach Aroun ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២-៣​លើក​ហើយ​ដោយមាន​ទាំង​ចាញ់ មាន​ទាំង​ឈ្នះ ។​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចលនា​បំលាស់​ទី​បានល្អ និង ចលនា​វាយលុក​លឿន​ណាស់ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២ដង ឈ្នះ​៧២​ដង ចាញ់​១០ ដង ។​

​    ​ចំពោះ​សោ​ភ័​ណ្ឌ​វិញ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំបាក​រក​គូប្រកួត​ណាស់ ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ឆ្វេង​ហើយ​ដៃ ជង្គង់ និង កែង​ឆ្វេង​របស់​គែ​ង​តែ​ធ្វើ​ឲ្យ​គូប្រកួត​ក្រោក​លែងរួច ។​សោ​ភ័​ណ្ឌ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៥​ដង ឈ្នះ​១២៤​ដង ចាញ់​១០​ដង និង ស្មើ​ពិន្ទុ ១ ដង ។​

​    ​សម្រាប់​ការប្រកួត​នេះ​នរណា​ក៏មាន​ជំនឿ​ចិត្ត​ថា​រឿង សោ​ភ័​ណ្ឌ​នឹង​យកឈ្នះ​អនក​ប្រដាល់​ថៃ Phach Arounបាន​ជាមិនខាន ។​

​     ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ភារ​ម្យ ភក្ដី​ក្លឹប​ភា​រម្យ​គុន​ខ្មែរ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ុង​ ស៊ីណា​ក្លឹប​សុភា​នូ​មានជ័យ និង អ្នក​ប្រដាល់​ធឿន គឹម​ហ៊ាន​ក្លឹប​កងពល​លេខ ៨ ប្រកួត​ជាមួយ​វែ​រ្ង សា​វ័​ន្ដ​ក្លឹប​បាគង​ ខេត្តសៀមរាប ។​