ចៅ ផលឌឿ ជួបពុទ្ធ ឆាយរិទ្ធីទៀត

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ចៅ ផល​ឌឿ​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង​បានប្រកាស​តស៊ូ​ជាមួយ​ពុទ្ធ ឆាយ​រិទ្ធី​របស​ក្លឹប​ពុទ្ធ​សេរី​វង្ស​ម្ដងទៀត​លើស​ង្វៀន​Ganzberg របស់ SEA-TV ថ្ងៃទី​៨​វិច្ឆិកា​នេះ ។​

​    ​នៅក្នុង​ជំនួប​ចុងក្រោយ​របស់​ពួកគេ​ទាំង ២ រិទ្ធី​ឈ្នះ​ផល​ឌឿ​ដោយ​ពិន្ទុ  តែ​ក្នុងជំនួប​កន្លងមករ​បស់​ពួកគេ​គឺ​មាន​ចាញ់​មាន​ឈ្នះ​ទៅវិញទៅមក ។​

​     ​រិទ្ធី​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ជង្គង់ និង​កែង​ល្អ​គ្រាន់បើ​តែ​អ្នក​ប្រដាល់​រូបនេះ​ចិត្ត​មិនសូវ​ធំ​ទេ​គឺ​បើ​គូ​ ប្រ​កួត​វាយ​ចូល​ធ្ងន់​បន្តិច​នោះគេ​បាត់បង់​ភាពក្លាហាន​ដើម្បី​វាយលុក​ហើយ​ គឺ​គេ​ដកថយ​ហើយ​ការពារ​ច្រើនជាង ។ ឯ​ផល​ឌឿ​ជា​អ្នក​ប្រដាល់​ចិត្តធំ​ណាស់​ហើយ​ហ៊ាន​ប្ដូរ​ទៀតផង​ទោះបី​មួយ​ចាន​ ទឹក ឬ មួយ​ចាន​គោក​ក៏​គេ​ប្ដូរ​ដែរ​បើ​គូ​ប្រ​កួត​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ ។​

​    ​ចំនួប​លើក​នេះ​ពួកគេ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​នរណា​ជា​ អ្នក​ដេែល​មាន​សំណាងល្អ​នោះឡើយ​។ គួរបញ្ជាក់​ថា​ផល​ឌឿ​មាន​កណ្ដាប់ដៃ​ធ្ងន់​ណាស់ ។​

​    ​កង មករា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ជើងចាស់​ប៉ូ វណ្ណ​សក្តិ​របស់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ជួប​ប្រកួត​គ្នា ។​វណ្ណ​សក្តិ​ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​ល្អ​ណាស់​ច​ង្គ​ង់​វាយ​ចេញ​ រហ័ស និង ចំ​គោលដៅ​ពិសេស​កែង​របស់គេ​មុត​ហើយ​វ៉ៃ​ចេញ​ច្បាស់​ណាស់​តែ​អ្នក​ប្រដាល់​ រូបនេះ​ចិត្ត​តូច​ហើយ​កម្លាំង​ឆាប់​ធ្លាក់ចុះ​ណាស់ ។​

​    ​ចំពោះ​មករា​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ។ កលល្បិច​របស់គេ​អាច​ទាប​ជាង​វណ្ណ​សក្តិ​តែ​កម្លាំង និង ភាព​ក្លា​ហាន​របស់គេ​មិន​ចាញ់​វណ្ណ​សក្តិ​ឡើយ ។​ការ​ប្រក​យ​ត​នេះ​គេ​ជឿថា​កង មករា​ទំ​ន​អ​ជាមាន​ឱកាស​ឈ្នះ​ច្រើនជាង​ហើយ​មើលទៅ ។​

​    ​ផាន់ គីម​ក្លឹប​រស្មី​កុមារកំព្រា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​វេន សំណាង​របស់​ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ ទម្ងន់​៦០ គីឡូក្រាម ។​វង្ស ដា​រ៉ា​ក្លឹប​ភារ​ម្យ​កូន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បេន សឿង​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង សែម ឆ​វ័​ន្ដ​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​សូ​យ សុគន្ធ​ក្លឹប​ពោធិ៍​ជ័យ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​