ម៉ន ព្រំម៉ាញ មិនញញើតវៀត ប៊ុនឌឿន

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Black Cat របស់ SEA-TV សម្រាប់​យប់​ថ្ងៃទី​៨​វិច្ឆិកា​អ្នក​ប្រដាល់​ម៉ន ព្រំ​ម៉ាញ​របស់​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកាស​វ៉ៃ​ជាមួយ​វៀត ប៊ុន​ឌឿ​ន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​

​    ​តាមពិត​ព្រំ​ម៉ាញ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ប៊ុន​ឌឿ​ន​ឆ្ងាយ​ណាស់ ។ មួយរយៈ​នេះ​ប៊ុន​ឌឿ​ន​មិនសូវ​ចូល​ក្លិប​ដើម្បី​ហ្វឹកហាត់​ទើប​ការប្រកួត​ ភាគច្រើន​គេ​ទទួល​បរាជ័យ ។ ការបរាជ័យ​ញឹកញាប់​បែបនេះ​បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​របស់គេ​ចង់ ​ប្រកួ​ត​ជាមួយ​គេ​តែម្ដង ។​

​    ​មានពេលខ្លះ​ក៏​ប៊ុន​ឌឿ​ន​ធ្វើ​ឲ្យ​អ្នក​ស្រករ​ក្រោយ​ខកចិត្ត​មិនតិច​ទេ​ ព្រោះ​គេ​តែងតែ​ធ្វើ​ឲ្យ​អ្នក​ស្រករ​ក្រោយ​នោះ​សន្លប់​ដោយសារ​កែង និង ជង្គង់​របស់គេ ។​

​    ​ព្រំ​ម៉ាញ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​មួយរូប​ទៀត​ដែល​ក្លាហាន​ឡើង​ សង្វៀន​ប្រកួត​ជាមួយ​ប៊ុន​ឌឿ​ន ។ កម្លាំង​របស់​ព្រំ​ម៉ាញ​អាច​លើ​ប៊ុន​ឌឿ​ន​តែ​កលល្បិច និង បទពិសោធន៍​មិន​ដល់​ប៊ុន​ឌឿ​ន​នោះទេ ។​នរណា​ឈ្នះ ?

​    ​ម៉ន លី​ហួរ​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ដែរនោះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផង់ សុ​ភ័ស្ស​របស់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។​

​    ​លី​ហួរ​ក្រៅពី​ចិត្តធំ​នោះគេ​មាន​កណ្ដាប់ដៃ​ធ្ងន់ តែ ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ជាមាន​កលល្បិច​នោះទេ​គឺមាន​លក្ខណៈ​ត្រង់ៗ​ពេក ។ ចំពោះ​សុ​ភ័ស្ស​ជា​អ្នក​ប្រដាល់​ដេ​ល​ល្អ​កណ្ដាប់ដៃ​ដែរ​ចមពោះ​ជង្គង់ និង ស្នៀត​តា​ត់របស់​គេ​ក៏​មិន​អន់​ដែរ តែ​ចិត្ត​របស់​អ្នក​ប្រដាល់​រូបនេះ​មិនសូវ​ធំ ហើយ ភាព​អំណត់​មិនសូវមាន​ទៀតផង ។​

​    ​គេ​ជឿថា​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​រវាង​អ្នកចាញ់ និង អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​នោះទេ ។​

​    ​លីន រង្សី​ក្លឹប​បូរី​រាជសីហ៍​ប្រក​យ​ត​ជាមួយ​សារឿន តាន់​របស់​ក្លឹប​តា​ព្រហ្ម​មានជ័យ ។ អ្នក​ប្រដាល់​ជើង​ថ្មី​ទាំង​២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ។ ផា ភា​រី​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ឡាញ់ ប៊ុណ្ណា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

​     ​ចំពោះ​ការ​ប្រក​យ​ត​ប្រដាល់​សាកល​អាជីព​ដេ​ល​មាន​ចំនួន ៦ ទឹក​នោះ​វ៉ែន ឌី​យ៉ា​ម៉​ង់​ក្លឹប​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ប្រក​យ​ត​ជាមួយ​ពេជ្រ សំរិទ្ធ​ក្លឹប​អា​រុណ​រះ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​