ប៊ិត ប៊ុនធឿន និង ផាន ចំណានប្រកួតគ្នាលើសង្វៀន CTN

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ប៊ិ​ត ប៊ុនធឿន​ក្លឹប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អៃ​ នក​ប្រដាល់​ផាន ចំ​ណាន​ក្លឹប​ខេត្ត​រតនគីរី​លើស​ង្វៀន CTN ថ្ងៃទី​៨​វិច្ឆិកា​នេះ ។​

​    ​នេះ​ជាការ​ប្រកួត​មួយ​ដែល​គេ​គិតថា​ប៊ុនធឿន​ទំនងជា​មានឱកាស​ឈ្នះ​ច្រើនជាង ​តែ​ចំណាន​ដែលជា​អ្នក​ប្រ​ដាល់​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​គូប្រកួត​ នោះគេ​មិនអាច​មើលស្រាល​បាន​នោះឡើយ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា ហើយ ក៏​អាច​នឹង​សន្លប់​ដូចគ្នា​ដែរ ។​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ និង ភាព​អំណត់​ខ្ពស់​នោះគេ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន ។​ជ័យជំនះ​ជា​ របស់​ប៊ិ​ត ប៊ុនធឿន ឬ ផាន ចំណាន ?

​    ​ម៉ន ខួច​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ពេជ្រ ប៊ុន​ឆេន​របស់​ក្លឹប​កង​យោធ​ពល​ខេមរភូមិន្ទ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​ជា​អ្នក​ប្រដាល់​ទម្ងន់​តូច​តែមាន​ចិត្តធំ​ដូចគ្នា ។ ម៉ន ខួច​ជា​អ្នក​ប្រដាល់​ដែល​រហ័សរហួន ហើយ​វ៉ៃ​ហ៊ាន​ប្ដូរ​កែង​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ញញើត ។ ចំពោះ​ប៊ុន​ឆេន​មិនសូវ​ជា​ហ៊ាន​ប្ដូរ​ទេ​តែ​ការ​វ៉ៃ​របស់គេ​មិន​អន់​ឡើយ ។​អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​នរណា​ឈ្នះ ?

​    ​ចាត់ ស៊ី​ចាន់​ក្លឹប​អប់រំ​កាយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជ័យ ប៊ុន​សង់​របស់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ក្នុងខណៈដែល​ឡុង ជិន​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​គឿ​ម សុវណ្ណ​នឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា​នោះ ។​
​    ​