សម្តេចតេជោ ប្រកាសកម្ចាត់ រាល់រឿងអយុត្តិធម៌ ដែលមន្រ្តីខិលខូច ធ្វើលើពលរដ្ឋស្លូតត្រង់

- សម្តេចតេជោ ព្រមានដកមន្រ្តី ដែលមិនបម្រើប្រជាពលរដ្ឋ និង សន្យាមិនធ្វើឲ្យពលរដ្ឋអស់សង្ឃឹម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឲ្យដឹងថា សម្តេច បានទទួលនូវព័ត៌មានជាច្រើន ពីប្រជាពលរដ្ឋតាមរយៈទំព័រ Facebook របស់សម្តេច ដែលពីមុនមកមិនដែលបានដឹងនោះឡើយ។ សម្តេចតេ ជោ ហ៊ុន សែន បានប្រកាសថា នឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ចំពោះរឿងអយុត្តិធម៌ ដែលមន្រ្តីខិលខូចមួយ ចំនួន បានធ្វើលើប្រជាពលរដ្ឋ ដោយមិនធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមឡើយទាំងអាណត្តិនេះ និងឆ្នាំ២០១៨។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីគេហទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន បានបើក ជាផ្លូវការ គឺប្រជាពលរដ្ឋ និងយុវជនបានធ្វើការទំនាក់ទំនង ទាំងក្នុងទំព័រអត្ថបទប្រចាំថ្ងៃ (Daily posting page) ប្រអប់សំបុត្រ (In Box) និង សាររឆ្លើយឆ្លងភ្លាមៗ (Messenger)។ នៅពេលនេះ គឺប្រជាពលរដ្ឋកាន់តែមានអា រម្មណ៍ជិតស្និទ និងកក់ក្តៅជាមួយសម្តេចនាយករដ្ឋមន្រ្តី ដែលពួកគេអាចផ្ញើព័ត៌មានផ្សេងៗ រូបថត សម្លេង របាយ ការណ៍ ដែលមិនធ្លាប់បានដឹងឮពីមុន។ សម្តេចតេជោ នឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋ ចំពោះរឿងអយុត្តិធម៌ ដែលមន្រ្តីខិលខូចមួយចំនួនបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់»។

ទន្ទឹមនិងការប្រកាសកម្ចាត់អំពើអយុត្តិធម៌ ដែលមន្រ្តីធ្វើលើប្រជាពលរដ្ឋហើយនោះ សម្តេចនាយករដ្ឋមន្រ្តី បានអំ ពាវនាវដល់មន្រ្តីដឹកនាំ តំណាងប្រជាពលរដ្ឋ រួមមាន៖ អាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្រ្តីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ត្រូវយកចិត្តទុកដាក់ជួយមើល និងដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជា ពលរដ្ឋឲ្យបានល្អ។

ជាមួយការអំពាវនាវឲ្យយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ សម្តេចតេជោ បានក្រើនរំលឹកមន្រ្តីទាំងនោះ កុំឲ្យ ភ្លេចនូវសារទូន្មានរបស់សម្តេច ដែលបានលើកឡើងតាំងពីថ្ងៃដំបូង នៃការបើកដំណើរការរាជរដ្ឋាភិបាលអាណត្តិ ថ្មីនាចុងឆ្នាំ២០១៣ថា «ត្រូវងូតទឹក ដុសក្អែល ឆ្លុះកញ្ជក់ ព្យាបាល មើលខ្លួនឯងឲ្យបានច្បាស់ បើពុំដូច្នោះទេ ឱកាសបម្រើប្រជាពលរដ្ឋនឹងគ្មានតទៅទៀតឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនធ្វើឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមឡើយ ទាំងនៅក្នុងអាណត្តិដឹកនាំ រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ក៏ដូចជានៅឆ្នាំ២០១៨ ខាងមុខ៕

សម្តេចតេជោ ប្រកាសកម្ចាត់ រាល់រឿងអយុត្តិធម៌ ដែលមន្រ្តីខិលខូច ធ្វើលើពលរដ្ឋស្លូតត្រង់