ប្រជាជន​មីយ៉ាន់ម៉ា​ចេញទៅបោះឆ្នោត​ប្រជាធិបតេយ្យដំបូងក្នុងរយៈពេល២៥​ឆ្នាំ

 ការ​បោះឆ្នោត​សកល​លើក​ដំបូង​ដោយមានការ​ប្រកួត​ប្រជែងដោយ​សេរីក្នុង​រយៈពេល​២៥ឆ្នាំ​បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃអាទិត្យនេះ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា។ ការិយាល័យបោះឆ្នោតចាប់ផ្តើម​បើក​ទទួល​អ្នក​បោះឆ្នោត​តាំងពីម៉ោង​៦ព្រឹកខណៈ​ដែល​ប្រជាជន​ជាច្រើន​នាក់​នាំគ្នា​តម្រង់យួរចាំ​គូសសន្លឹក​ឆ្នោត។ ពួកគេ​សង្ឃឹមថា​ការ​បោះឆ្នោតនេះ​នឹងនាំមក​នូវការផ្លាស់​ប្តូរពិតប្រាកដដល់​មីយ៉ាន់ម៉ា។ បើតាម​មន្ត្រីរៀបចំការបោះឆ្នោត លទ្ធផលតាម​មណ្ឌល​នឹងត្រូវបង្ហាញនៅថ្ងៃនេះក្រោយរាប់សន្លឹកឆ្នោត ហើយលទ្ធផល​ជារួម​អាច​នឹងត្រូវ​ប្រកាស១សប្តាហ៍​ក្រោយ​ការបោះឆ្នោត។