​ទឹក​ប៉ោម​ថ្នម​ស្នេហ៍​

Sanofi

​សុភាសិត​បារាំង​មួយ​ឃ្លា​ចែងថា «​ញ៉ាំប៉ោ​ម​មួយថ្ងៃ​មួយ​ផ្លែ​មិនបាច់​ទៅរក​គ្រូ ពេ​ទ្យ​» ជាពិសេស​ពេល​គ្រុនប៉ោម​នេះហើយ​ជួយ​បន្ថយ​អាការ​គ្រុន​បាន​ទាន់​ចិត្ត។គ្រឿងផ្សំ​ ​

ផ្លែ​ប៉ោម​បៃតង ១ កូនចាន ការ៉ុត ១ កូនចាន ទឹកកក ១ កូនចាន ។​

​វិធី​ធ្វើ​
​ហាន់​ផ្លែ​ប៉ោម និង ការ៉ុត ជា​ចំណិត​តូចៗ​ដាក់ ចូលទៅក្នុង​ម៉ា​ស៊ី​ន​ចម្រាញ់​ទឹក​បន្លែ​ផ្លែឈើ ដាក់ ទឹកកក​ចូល ហើយ​ផឹក​បាន​ភ្លាមៗ ។ ភេ​ស​ជ្ជៈ​មួយ កែវ​នេះ​មាន​វីតាមីន B1 វីតាមីន B2 វីតាមីន B6 ប៉ូ​តា​ស្យូ​ម ស្ពាន់ធ័រ ដែក និង ម៉ាញេស្យូម ដែល​ជួយ លាង​សម្អាត​ជាតិពុល​ក្នុង​ថ្លើម និង តម្រងនោម ។

វីតាមីន C បេ​តា​ឃែ​រ៉ូ​ទីន អាស៊ីដ​ម៉ាលី​ក ជួយ​បញ្ចុះ គ្រុន លាង​សម្អាត​ក្រពះ​អាហារ និង ពោះវៀន ជា ពិសេស​បើ​បាន​ផឹក​ជាប្រចាំ ស្បែក​នឹង​ភ្លឺ​ថ្លា សុខភាព រឹងមាំ​មិន​ងាយ​ឈឺ​ថ្កាត់​ដូច​មុន​ឡើយ ៕


Related