បុរសម្នាក់ស្រវឹងជោក បើករថយន្តបុកម៉ូតូ មិនឈប់ដោះស្រាយ ថែមទាំងប្រើកាំភ្លើង គំរាមប្រជាពលរដ្ឋទៀត (មានវីដេអូ)

ភ្នំពេញ៖ បុរសម្នាក់មានអាការៈស្រវឹងជោកជាំ បានបើក រថយន្ត Lexus 570 ទៅបុកម៉ូតូ តែបុរសរូបនេះមិនបាន ឈប់និយាយគ្នាដោះស្រាយបញ្ហានោះទេ ថែមទាំងដកកាំភ្លើងគំរាមម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋចោមរោមនៅកន្លែង កើតហេតុថែមទៀតផង។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី មុខផ្សារស៊ិនជូរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ បុរសដែលមានអាការៈស្រវឹងស្រាជោកជាំនេះ បានបើករថយន្ត Lexus 570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AA-8808 តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទឹសដៅពីកើតទៅលិច។ លុះដល់មុខផ្សារសិនជូរី បានបុកម៉ូមួយគ្រឿង ពីក្រោយហើយអូសជិត ៥០ម៉ែត្រ តែ សំណាងល្អម្ចាស់បានលោតគេចទាន់ ហើយរថយន្តបានបន្តទៅមុខទៀត ដោយមិនឈប់ទេ។

ភ្លាមៗនោះជនរងគ្រោះ និងប្រជាពលរដ្ឋជាច្រើននាក់ បានរត់មកកាក់ពីមុខរថយន្ត ដើម្បីរារាំងឲ្យឈប់។ បន្ទាប់ ពីឈប់ហើយ បុរសជាម្ចាស់រថយន្ត បានដកកាំភ្លើងខ្លី ពីក្នុងរថយន្តមកភ្ជង់គំរាមបាញ់សម្លាប់ អ្នកដែលរារាំងរថ យន្តពីមុខនោះ។ ឃើញការគំរាមដូចនោះ ប្រជាពលរដ្ឋកាន់តែច្រើន បាននាំគ្នាទៅជួយឃាត់បន្ថែមទៀត បានធ្វើ ឲ្យបុរសដែលក្អេងក្អាងរូបនោនៅស្ងៀម  ហើយបានទូរស័ព្ទហៅប្រពន្ធមក។

ពេលប្រពន្ធមកដល់ដោយឮប្រជាពលរដ្ឋជាច្រើនសិបនាក់ និយាយថា ប្តីរបស់គាត់ជាអ្នកមាន តែប្រើចរិកថោក នោះ ស្រ្តីជាភរិយាដែលមានចរិកស្លូតបូត បានលើកដៃអង្វរសំពះសំទោសអ្នកនៅកន្លែងកើតហេតុ ស្ទើរគ្រប់គ្នា ទើបធ្វើឲ្យយម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋ ដែលត្រូវបានបុរសជាប្តីគំរាមបាញ់នោះ អាណិតក៏សម្រេចចិត្តមិនប្តឹងផ្តល់ នោះទេ បន្ទាប់មកស្រ្តី ដែលជាភរិយា បានសងសំណងទៅម្ចាស់ម៉ូតូ ដែលត្រូវប្តីប្រមឹកនោះ បុកដើម្បីបញ្ជប់រឿងកុំ ឲ្យវែងឆ្ងាយ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ក្រោយកើតហេតុរួចមក កម្លាំងរបស់ លោក បានបញ្ជូនទាំងរថយន្ត និងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាម ច្បាប់៕

បុរសម្នាក់ស្រវឹងជោក បើករថយន្តបុកម៉ូតូ មិនឈប់ដោះស្រាយ ថែមទាំងប្រើកាំភ្លើង គំរាមប្រជាពលរដ្ឋទៀត (មានវីដេអូ)
បុរសម្នាក់ស្រវឹងជោក បើករថយន្តបុកម៉ូតូ មិនឈប់ដោះស្រាយ ថែមទាំងប្រើកាំភ្លើង គំរាមប្រជាពលរដ្ឋទៀត (មានវីដេអូ)
បុរសម្នាក់ស្រវឹងជោក បើករថយន្តបុកម៉ូតូ មិនឈប់ដោះស្រាយ ថែមទាំងប្រើកាំភ្លើង គំរាមប្រជាពលរដ្ឋទៀត (មានវីដេអូ)
បុរសម្នាក់ស្រវឹងជោក បើករថយន្តបុកម៉ូតូ មិនឈប់ដោះស្រាយ ថែមទាំងប្រើកាំភ្លើង គំរាមប្រជាពលរដ្ឋទៀត (មានវីដេអូ)
បុរសម្នាក់ស្រវឹងជោក បើករថយន្តបុកម៉ូតូ មិនឈប់ដោះស្រាយ ថែមទាំងប្រើកាំភ្លើង គំរាមប្រជាពលរដ្ឋទៀត (មានវីដេអូ)
ផ្តល់សិទ្ធពី៖

វីដេអូពីហ្វេសប៊ុក៖ 


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត