រអិល​ដួល​ស្មាន​តែ​ថ្លោះ នាំ​គ្នា​ជួយ​គ្មាន​បច្ចេកទេស ធ្ងន់​លើស​ដើម

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​បាក់ឆ្អឹង​ដងកាំបិត ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់ នឹក​ស្មាន​តែ​ភ្លាត់​ខំ​នាំ​គ្នា​ទាញ​តម្រង់​ឡើង​វិញ លុះ​មួយសន្ទុះ​​ ស្រាប់តែ​ឃើញ​ឆ្អឹង​ភ្លាត់​ចេញពី​គ្នាទើប​ដឹង​ថា​បាក់ ក៏​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ បាចសាច​ចូល​ក្នុងផ្ទះ​តៀម បណ្តាល​ឱ្យ​សើម​លើ​កម្រាល​ឥដ្ឋការ៉ូ លុះ​ជន​រង​គ្រោះ​ដើរ​មិន​បាន​ប្រយ័ត្ន ក៏​ដួល​បោក​ផ្ទប់​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​ស្នាក់​នៅ​ក្នុងភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​យ៉ា បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​បើកបរ​រថយន្ត​ដឹក​មើមដំឡូង​មី មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​យុវជន​ម្នាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ មួយ​មេ​ធំ​នៅ​ក្នុងភូមិ​ខាងលើ លុះ​ក្រោយមក​មេឃ​ក៏​រាំង ស្រាប់តែ​បុរស​រង​គ្រោះ​ខាងលើ បាន​ចុះ​ពី​បើកបរ​រថយន្ត​ដើរ​ចូល​ទៅ​ក្នុងផ្ទះ បម្រុង​យក​សម្លៀក​បំពាក់​ផ្លាស់​ងូតទឹក ។​ស្រាប់តែ​ពេល​នោះ ក៏​រអិល​ជើង​ដួល​ផ្ទប់​ទៅ​ខាងស្តាំ​ដៃ​យ៉ាង​ពេញទំហឹង ដោយ​មិនដឹង​ខ្លួន ហើយ​ក៏​ងើប​ខ្លួនឯង​ស្រែក​ឱ្យ​ អ្នក​ជិត​ខាង​មក​ជួយ​ទាញ​តម្រង់​ដៃ លុះ​ទាញ​មួយសន្ទុះ​ក្រោយមក សង្កេត​ឃើញ​ឆ្អឹង​ភ្លាត់​ចេញពី​គ្នា ទើប​ដឹង​ថា បាក់ឆ្អឹង​ដងកាំបិត ក៏​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៕

រអិល​ដួល​ស្មាន​តែ​ថ្លោះ នាំ​គ្នា​ជួយ​គ្មាន​បច្ចេកទេស ធ្ងន់​លើស​ដើម

រអិល​ដួល​ស្មាន​តែ​ថ្លោះ នាំ​គ្នា​ជួយ​គ្មាន​បច្ចេកទេស ធ្ងន់​លើស​ដើម
រអិល​ដួល​ស្មាន​តែ​ថ្លោះ នាំ​គ្នា​ជួយ​គ្មាន​បច្ចេកទេស ធ្ងន់​លើស​ដើម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត