នាំ​គ្នា​ចុះ​មុជទឹក​អូរ​ក្បែរ​សាលារៀន លង់ទឹក​ស្លាប់​ក្មេង​ប្រុស​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្លាប់ ខណៈ​ចុះ​ទៅ​មុជទឹក​ក្នុង​អូរ​មួយ​កន្លែង​ ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត ដែល​ហេតុការណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង​០២​រសៀល ​ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​អូរ​ក្រោយ​សាលា​វិទ្យាល័យ ហ៊ុន សែន សំ​រ៉ុ​ង ក្នុងភូមិ​សំ​រ៉ុ​ង​កណ្តាល ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ណា​ង វ៉ា​ន់​ដេ​ត អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ​។ បច្ចុប្បន្ន សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

នាំ​គ្នា​ចុះ​មុជទឹក​អូរ​ក្បែរ​សាលារៀន លង់ទឹក​ស្លាប់​ក្មេង​ប្រុស​ម្នាក់

នាំ​គ្នា​ចុះ​មុជទឹក​អូរ​ក្បែរ​សាលារៀន លង់ទឹក​ស្លាប់​ក្មេង​ប្រុស​ម្នាក់
នាំ​គ្នា​ចុះ​មុជទឹក​អូរ​ក្បែរ​សាលារៀន លង់ទឹក​ស្លាប់​ក្មេង​ប្រុស​ម្នាក់
នាំ​គ្នា​ចុះ​មុជទឹក​អូរ​ក្បែរ​សាលារៀន លង់ទឹក​ស្លាប់​ក្មេង​ប្រុស​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត