បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)

ភ្នំពេញ៖ ក្រុមអ្នកដើរលេងពេលរាត្រីកើតជម្លោះបើករថយន្ត ដេញបុកគ្នា បានជ្រុលទៅបុកផ្ទះលក់សាំង និងហ្គាស ផ្ទុះឆេះសន្ធោសន្ធៅ បណ្តាលឲ្យស្រ្តីម្នាក់ឆេះខ្លោចស្លាប់នៅក្នុងរថយន្ត។ ហេតុការណ៍នេះ កើតនៅម៉ោង ១យប់រំ លងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្បែរស្ថានីយសាំងសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌ ប្ញស្សីកែវ។

រថយន្តទាំងពីរពីរគ្រឿងដែលដេញបុកគ្នានោះមួយម៉ាកឆ្លាម និងមួយគ្រឿងម៉ាក កាមរី០៧។ ស្ត្រីដែលស្លាប់នៅ ក្នុងរថយន្តនោះ គឺជាស្រ្តីជិះក្នុងកាមរី០៧ ចំណែកបុរសជាអ្នកបើកបានរត់ចេញទាន់ពេល។

រថយន្តដែលជិះដេញបុកគ្នា ហើយជ្រុលបុកផ្ទះលក់សាំង និងហ្គាសនេះ រថយន្តកាមរី០៧ ពាក់ស្លាកលេខ៖ 2W-2627 និងរថយន្តឆ្លាមពាក់ស្លាកលេខ៖ 2D-8072 ។

តាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំងពីរគ្រឿង បានជិះដេញ បុកគ្នាក្នុងល្បឿនលឿនដូចហោះ។ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកហាងលក់ទំនិញ ២៥០០រៀល រួច បន្តទៅបុកហាងលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

ដោយឡែកផ្ទះលក់សាំង និងហ្គាស ដែលរថយន្តជិះបុក ត្រូវបានភ្លើងឆេះបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ក្នុង នោះមានម៉ូតូ ៣គ្រឿងផងដែរ៕

បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)
បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)
បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)
បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)
បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)
បើករថយន្តដេញបុកគ្នា ជ្រុលទៅបុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត