សម្តី​​ចុង​ក្រោយ​​របស់​​ក្មេង​ស្រី​​ដែល​គ្រោះ​ថ្នាក់​​ចរាចរ​​ធ្វើ​​ឲ្យ​​រំជួយ​ទ្វីប​អឺ​រ៉ុប​​

Sanofi

​ការកើត​ហេតុ​គ្រោះថ្នាក់​ចរចរ​​មួយ ដែល​គួរ​ឲ្យ​រន្ធត់​នៅ​ទ្វីបអឺរ៉ុប មាន​មនុស្ស​ជាច្រើន​បាន​ស្រក់​ទឹកភ្នែក ជាមួយ​ពាក្យសម្តី​ចុងក្រោយ​របស់​ក្មេងស្រី​ម្នាក់ ដែល​បាន​ស្លាប់​នៅក្នុងគ្រោះថ្នាក់​ចរាចរ​​។ នាង​បាន​ផ្តាំផ្ញើរ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ចុងក្រោយ ដែល​មានន័យ​ដូចខាងក្រោម​:


“​ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ជាមួយ​មិត្តភក្តិ ហើយ​ខ្ញុំ​នៅចាំ​ពាក្យ​ដែល​ម៉ា​ក់បាន​និយាយប្រាប់ ថា កុំ​ឲ្យ​ខ្ញុំ​ញ៉ាំ​ស្រា ហើយ​ខ្ញុំ​ញ៉ាំ​តែ​ទឹក​ផ្លែឈើ​ប៉ុណ្ណោះ​។ ខ្ញុំ​មាន​មោទនភាព​នឹង​ខ្លួនឯង​ណាស់ ព្រោះ​ម៉ាក់​ប្រាប់ថា​ខ្ញុំ​ត្រូវតែ​ធ្វើ​ដូច្នេះ​។ ម៉ាក់​ផ្តាំ​ហើយ​ផ្តាំ​ទៀតថា កុំ​ឲ្យ​ញ៉ាំ​ស្រា​ហើយ​បើកឡាន វា​គឺ​ខុសស្រឡះ ពី​អ្វីដែល​មិត្តភក្តិ​ខ្ញុំ​ប្រាប់​ពីមុន​។ ខ្ញុំ​បានសម្រេច​ប្រកាន់យក​ពាក្យសម្តី​ម៉ាក់​ជាធំ​ដោយ​គិតពី​សុខភាព ព្រោះ​ពាក្យ​ផ្តាំផ្ញើរ​របស់​ម៉ាក់​ពិតជា​ត្រឹមត្រូវ​។​


​ពេល​កម្មវិធី​ចប់ គេ​នាំគ្នា​បើកឡាន​ចេញទៅ ទាំង​អ្នកខ្លះ​ស្រវឹង​មិនអាច​បើកបរ​បានល្អ​ទេ​។ ខ្ញុំ​ដើរមករ​កឡាន​របស់​ខ្ញុំ ដោយ​មានជំនឿថា​ខ្ញុំ​នឹង​ត្រលប់មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​។ ក៏ប៉ុន្តែ ម៉ាក់​អឺយ.. កូន​មិនបាន​ដឹងថា​គ្រោះអាក្រក់​កំពុង​នៅ​រង់ចាំ​កូន​ទេ​!

​ពេលនេះ​ខ្ញុំ​អង្គុយ​នៅលើ​ផ្លូវថ្នល់​ដោយ​អស់សង្ឃឹម​ខ្លាំងណាស់ ស្តាប់​សំដី​របស់​នគរបាល​ម្នាក់​ដែល​និយាយថា “​ក្មេងប្រុស​ដែល​បង្ក​គ្រោះថ្នាក់​នេះ​បាន​ស្រវឹងស្រា​ហើយ​បើកបរ​”​។​

​ម៉ាក់​អឺយ​… សម្លេង​របស់គាត់​ឮ​ល្វើយៗ​នៅ​ឆ្ងាយ​ណាស់ ឈាម​របស់ខ្ញុំ​ហូរ​ស្រោចពាសពេញ​ដី តែ​ខ្ញុំ​ខំប្រឹង​ទប់​មិន​យំ​ទេ​។​

​ខ្ញុំ​បានឮ​គ្រូពេទ្យ​និយាយថា “​ក្មេងស្រី​នេះ​មិន​រស់​ទេ​” វា​ហាក់ដូចជា​បាន​ប្រាប់​ខ្ញុំ​ថា ក្មេងប្រុស​ដែល​បើកឡាន​យ៉ាង​លឿន​នោះបាន​សម្រេចចិត្តថា ត្រូវតែ​ផឹកស្រា​រួច​បើកឡាន​ឲ្យ​លឿន ហើយ​ខ្ញុំ​ត្រូវតែ​ស្លាប់​អីចឹង​។​

​ម៉ាក់​អឺយ​… ហេតុអ្វី​ក៏​គេ​ធ្វើបែបនេះ បើ​ដឹង​ហើយ​ថា​វា​អាច​បំផ្លាញ​ជីវិត​មនុស្ស​ច្រើនណាស់​? ខ្ញុំ​ឈឺចាប់​ពេញ​ខ្លួន បីដូច​ជាមាន​គេ​យក​កាំបិត​មក​កាប់​ចិញ្ច្រាំ​រាប់រយ​កាំបិត​អីចឹង​។​
សូម​ម៉ាក់​ប្រាប់​ប្អូនស្រី​ថា​កុំឱ្យ​វា​យំ​អី ហើយ​ប្រាប់​ប៉ា​ផង​ថា​ត្រូវ​រឹងមាំ​ឡើង​។ កាលណា​កូន​បាន​ទៅដល់​ស្ថានសួគ៌ កូន​នឹង​បែរមក​ថែទាំ​អ្នក​ទាំងអស់គ្នា​វិញ​។​

​វា​គួរតែមាន​អ្នកណាម្នាក់​បង្រៀន​ក្មេងប្រុស​នោះ​ថា ការផឹក​ស្រា​ស្រវឹង​រួច​បើកបរមិន​ត្រឹមត្រូវ​ទេ​។ បើសិនជា​ម្តាយ​ឪពុក​របស់គាត់​បាន​ប្រាប់​គាត់ ប្រហែលជា​ខ្ញុំ​មិនត្រូវ​ស្លាប់​បែបនេះ​ទេ​។​

​ដង្ហើម​ខ្ញុំ​កាន់តែ​ខ្សោយ​ទៅៗ​ហើយ​… ម៉ាក់​អឺយ​.. នេះ​គឺជា​ពេល​ចុងក្រោយ ដែល​កូន​អស់សង្ឃឹម​ជាទីបំផុត​។ កូន​ចង់​ឱប​ម៉ាក់​ក្នុង​ពេលនេះ​ណាស់​ខ​ណះ​ពេលដែល​កូន​ដេកស្លាប់​នៅទីនេះ​។​

​កូន​ចង់​និ​យាង​ប្រាប់​ម៉ាក់​ថា កូន​ស្រឡាញ់​ម៉ាក់​ខ្លាំងណាស់​! ម៉ាក់ កូន​ស្រលាញ់​ម៉ាក់​។ លា​ហើយ​!”


​អ្នកសារព័ត៌មាន​ដែល​បានឃើញ​ហេតុ​ការ​ណ៏​នេះ បាន​សរសេរ​ពាក្យ​ចុងក្រោយ​របស់​ក្មេងស្រី​នោះដោយ​ការសោកស្តាយ ព្រមជាមួយ​ការចែក​ចាយ​ទៅក្នុង​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​បាន​សូមជួយ​ផ្ញើ​អត្ថបទ​នេះ ទៅ​ឲ្យ​មិត្តភក្តិ បងប្អូន និង សំរាប់​មនុស្ស​ជាទី​ស្រឡាញ់​ទាំងអស់ ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក ឬក៏​ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​រួច​ផុតពី​គ្រោះថ្នាក់​។​


​សូមកុំ​អនុញ្ញាតិ​ឲ្យ​នរណាម្នាក់ ផឹកស្រា​ហើយ​បើកបរ​ឱ្យសោះ​។ បើ​ផឹកស្រា សូម​ហៅរក​តាក់ស៊ី ឬ​ពឹងពាក់​មិត្តភក្តិ​ឲ្យ​ជួយ​ជូនទៅ​ផ្ទះ​។​


​ជា​ចុងក្រោយ​ប្រជាប្រិយ សូម​ឲ្យ​មិត្ត និង បងប្អូន​ទាំងអស់​ជួយ​ចែករំលែក​សារ​នេះ ជា​បន្ត ដើម្បី​ឲ្យ​បាន​យល់ដឹង​កាន់តែច្រើន​ថា “​បើ​ស្រវឹងស្រា សូមកុំ​បើកបរ​”​។ Sithy
​ប្រភព​: ហ៊ែ​ល អន​ឡាញ សេន​ធឺ​



 

Related