គួរ​ភ្ញាក់​ផ្អើល ភ្នំពេញ​ក្រោន​ប្រកាស​ពិន័យ​កីឡាករ​ និង​មន្ត្រី​ជា​​ច្រើន​នាក់​


គួរ​ភ្ញាក់​ផ្អើល ភ្នំពេញ​ក្រោន​ប្រកាស​ពិន័យ​កីឡាករ​ និង​មន្ត្រី​ជា​​ច្រើន​នាក់​

ព្រឹក​​ថ្ងៃ​​​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ ក្លិប​ភ្នំពេញ​ក្រោន​បាន​ចេញ​សេ​ចក្តី​ថ្លែង​ការណ៍​មួយ​ស្តី​ពី​ការ​ដាក់​ពិន័យ​កីឡាករ និង​មន្ត្រី​របស់​ខ្លួន​ជា​ច្រើនពាក់​ព័ន្ធ​រំលោភ​បំពាន​កិច្ច​សន្យា និង​អំពើ​​រលួយ​ជា​ដើម។

គួរ​ភ្ញាក់​ផ្អើល ភ្នំពេញ​ក្រោន​ប្រកាស​ពិន័យ​កីឡាករ​ និង​មន្ត្រី​ជា​​ច្រើន​នាក់​

 

 

សូម​មើល​សេចក្តី​ថ្លែង​ការ​ណ៍​ទាំង​ស្រុង​របស់ លោក ឬទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោន

 

ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​
ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ការ​ព្យួរ​កីឡាករ​ និង​មន្រ្តី​ក្នុង​រយៈ​ពេល​មិន​កំណត់​មួយ​ពី​សកម្មភាព​បាល់​ទាត់​ដែល​ទាក់​ទង​ជា​មួយ​ក្លឹប៖ កីឡាករ​ យូគ​ អៈអារី,​ ថោង ដា,​ សារី​ ម៉ាត់ណូរ៉ូទីន,​ ទូច សុខហេង,​ ង៉យ ស្រ៊ីន,​ សុះ ស៊ូហាណា​ និងសាន​ ឧសភា និង​មន្រ្តី​ ងួន​ ចាន់សុធា,​ ប៊ួយ ដារី,​ ស៊ឺ សីហា,​ និង​ ទេស សុផាត​។

 

សេចក្តី​ថ្លែងការណ៍​ពី​លោក​ ឬទ្ធី​ សំណាង​ ប្រធាន​ក្លឹបបាល់ទាត់​ភ្នំពេញ​ក្រោន៖​“ខ្ញុំ​ពិត​ជា​សោក​សៅ​ខ្លាំង​ណាស់​ ក្នុង​ការ​ប្រកាស​នៃ​ការ​ដាក់​ពិន័យ​មិន​មាន​ពេល​កំណត់​មួយ​ចំពោះ​កីឡាករ​៧​នាក់​ និង​មន្រ្តី​៤នាក់​ របស់​ក្លឹបបាល់​ទាត់​ភ្នំពេញ​ក្រោន។ ការ​ដាក់​ពិន័យ​នេះ​គឺ​មក​ពី​ការ​ប្រព្រឹត្រ​មិន​សមរម្យ​ និង​ធ្ងន់ធ្ងរ​ចំពោះ​ លក្ខន្តិកៈ​នៃ​កិច្ច​សន្យា​ការងា​រ​ ដោយ​មាន​ការ​កំណត់​លទ្ធផល​បាល់ទាត់​ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ក្លឹបបាល់​ទាត់​ភ្នំពេញ​ក្រោន។ ​ការ​ប្រព្រឹត្​រទាំង​នេះ​មាន​ដូច​ជា​ ការ​លេង​មិន​អស់​សមត្ថភាព​ក្នុង​ការ​ប្រកួត​សំខាន់​ៗ​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ។ មាន​ផែន​ការ​និង​ធ្វើ​អោយ​កីឡាករ​បរទេស​សំខាន់​ៗ​រង​របួស​ក្នុង​កំឡុង​ពេល​ហ្វឹក​ហាត់​ ហើយ​ជាង​នេះ​ទៅ​ទៀត​បាន​ប្រើប្រាស់​គណនី​ក្លែង​ក្លាយ​ក្នុង​បណ្តាញ​សង្គម​ facebook​ ដើម្បី​ដាក់​រឿង​អវិជ្ជមាន​ និង​បញ្ចេញ​មតិ​យោបល់​បង្ក​ជម្លោះ​ផ្សេងៗ។

 

ភាព​ស្មោះ​ត្រង់​ និង​ភាព​សុច្ចរិត​ គឺ​ជា​សសរ​ទ្រូង​នៃ​បាល់ទាត់​អាជីព​ និង​យើង​មិន​អត់​ឪន​ដល់​សកម្មភាព​ណា​ ឬ​ហេតុផល​អ្វី​ក៏​ដោយ ដែល​ទាក់ទង​និង​ការ​ចាត់​ចែង​លទ្ធផល​នៃ​ការ​ប្រកួត​បាល់ទាត់​ និង​ធ្វើ​អោយ​មាន​ការ​ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​ប្រកួត។ បញ្ហា​ពុក​រលួយ​ និង​ការ​ចាត់​ចែង​លទ្ធផល​គឺ​ជា​ថ្នាំពុល​ក្នុង​វិស័យ​កីឡា​ទូ​ទៅ​ និង​ជា​ពិសេស​ក្នុង​វិស័យ​បាល់ទាត់។

 

យើង​ចង់​អោយ​បាល់ទាត់​ត្រូវ​បាន​លេង​ដោយ​បរិយាកាស​ ដែល​អ្នក​គាំទ្រ​អាច​ជឿទុក​ចិត្ត​ ចំពោះ​ភាព​សុច្ចរិត​ របស់​កីឡាករ​ និង​ភាព​ពិត​ប្រាកដ​នៃ​លទ្ធផល។ កីឡាករ​ និង​មន្រ្តី​ដែល​បាន​ប្រព្រឹត្រ​ល្មើស​ ចំពោះ​គោល​ការណ៍​នៃ​ការ​ជឿទុក​ចិត្ត​ ភាព​ស្មោះ​ត្រង់​ និង​ភាព​ជា​អ្នក​កីឡា​ គឺ​យើង​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ប្រព្រឹត្រ​នេះ។
នេះ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ និង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ក្លឹប​ កីឡាករ​ ឬ​មន្រ្តី​របស់​ក្លឹប​ផ្សេង​ទៀត​ គឺ​មិន​ទាក់​ទង​ក្នុង​សកម្មភាព​នេះ​ឡើយ។ សកម្មភាព​នេះ​បាន​ធ្វើឡើង​ដោយ​មានការ​សហការ​យ៉ាង​ពេញ​លេញ​ និង​ត្រឹម​ត្រូវ​ដោយ​អាជ្ញាធរ​ផ្សេងៗ៕

ប្រែសម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ Andy