Chelsea ចាញ់​ Stoke ឯ​កីឡាករ​ចេញ​មុខ​ការពារ Mourinho

Chelsea ចាញ់​ Stoke ឯ​កីឡាករ​ចេញ​មុខ​ការពារ Mourinho

ក្រុម​តោ​ខៀវ  Chelsea បានចាញ់​នៅ Premier League ៣ប្រកួតជាប់ៗគ្នា គឺ​ចាញ់ Stoke City ១-០ យប់​មិញ​នេះ ដែល​ធ្វើ​ឲ្យ​កៅអី​អ្នក​ចាត់ការ Jose Mourinho កាន់​តែក្ដៅ។ យ៉ាង​ណា​ក្ដី ក្រុម​កីឡាករ​របស់​ក្លិប​ជើងឯក​អង់គ្លេស​មួយ​នេះ បាន​ចេញ​មុខ​ការពារ​អ្នក​ចាត់ការ​របស់​ខ្លួន​ថា​ជា​បុគ្គល​ដែល​សក្ដិសម​បំផុត​ក្នុង​ការ​បន្ត​ដឹក​នាំ​ក្រុម។

 

Chelsea ចាញ់​ Stoke ឯ​កីឡាករ​ចេញ​មុខ​ការពារ Mourinho

 

លទ្ធផល​នេះ ធ្វើ​ឲ្យ Chelsea ឈរ​លេខ​១៦​ក្នុង​តារាង ខណៈ​លោក Mourinho មិន​មាន​មុខ​ឈរ​បញ្ជា​កូន​ក្រុម​នោះ​ទេ ដោយ​សារ​ជាប់​បម្រាម​១ប្រកួត។

 

អ្នក​ចាំទី Asmir Begovic បាន​និយាយ​គាំទ្រ​អ្នកចាត់ការវ័យ​៥២ឆ្នាំ​របស់​ខ្លួន​ថា៖ “យើងទាំងអស់គ្នានៅពីក្រោយ​អ្នក​ចាត់ការ អ្នក​អាចឃើញ​តាម​រយៈ​ទម្រង់​លេង​របស់​ពួក​យើង។ យើង​គិត​ថា​គាត់​គឺ​ជា​មនុស្ស​ដែល​សក្ដិសម​បំផុត។ គាត់​តែង​តែ​នៅ​ជាមួយ​ពួកយើង ហើយ​យើង​ចង់​ឈ្នះ​ដើម្បី​គាត់”។

 

Chelsea ចាញ់​ Stoke ឯ​កីឡាករ​ចេញ​មុខ​ការពារ Mourinho

 

ក្រុមការពារតំណែងជើងឯក Chelsea មាន​តែ​៣ពិន្ទុ​ប៉ុណ្ណោះ ពី​លើ​តំបន់​ដែល​ត្រូវ​កាត់​ចោល ក្រោយ​ចាញ់​៧ដង​ក្នុង​១២ប្រកួត៕

 

ប្រែសម្រួល៖ សុវត្ថិ

ប្រភព៖ bbc