Oppo R7s ចេញពណ៌ Rose Gold ភ្លាម ល្បីពេញប្រទេសម៉ាឡេសុីភ្លែត

Oppo R7s ចេញពណ៌ Rose Gold ភ្លាម ល្បីពេញប្រទេសម៉ាឡេសុីភ្លែត

សំរាប់ស្មាតហ្វូនជំនាន់ថ្មី Oppo R7s ដែលជាត្រកូលគ្រួសារថ្មីរបស់ R7 ត្រូវបានដាក់បង្ហាញខ្លួន កាលពីខែតុលាកន្លងទៅ ក្នុងព្រឹត្តិការណ៍ GITEX នៅឯទីក្រុងឌូបៃ។ លុះមកទល់ពេលចុងក្រោយនេះ R7s ត្រូវបានដាក់ឱ្យកម្មង់ទិញហើយ នៅក្នុងប្រទេសម៉ាឡេសុី ដោយតម្លៃរបស់វាគឺប្រហាក់ប្រហែលនឹង 1,898 រីងហ្គីត ដែលស្មើនឹង 435$. គួរកត់សម្គាល់ផងដែរថា ពេលវេលានៃការកម្មង់ទិញនេះ គឺត្រូវបានចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 22 ខែវិច្ឆិកា ដែលមានរយៈពេលកន្លះខែ។ អ្វីដែលកាន់តែពិសេសសំរាប់អតិថិនអ្នកប្រើប្រាស់ គឺអ្នកនឹងទទួលបាននូវស្មាតហ្វូន សេរ៊ីថ្មីមួយទៀត ដែលមានការរចនាជាពណ៌ Rose Gold ដូចទៅនឹង iPhone 6s ដែរ។ សរុបមកគឺមានប្រហែលជាជាង 5 ក្រុមហ៊ុនទូរស័ព្ទហើយ ដែលកំពុងសម្លឹងផលិតស្មាតហ្វូនដែលមានពណ៌ថ្មីនេះ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Oppo R7s ចេញពណ៌ Rose Gold ភ្លាម ល្បីពេញប្រទេសម៉ាឡេសុីភ្លែត
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Oppo R7s ចេញពណ៌ Rose Gold ភ្លាម ល្បីពេញប្រទេសម៉ាឡេសុីភ្លែត

ចុះថ្ងៃទី 08 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 09:01 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Oppo R7s ចេញពណ៌ Rose Gold ភ្លាម ល្បីពេញប្រទេសម៉ាឡេសុីភ្លែត