មូលហេតុដែលស្រីៗស្រឡាញ់មនុស្សប្រុសដើម្បីតែប្រយោជន៏

បុរសៗ​តែងតែត្អូញត្អែ​ថា មនុស្សស្រី​ស្រឡាញ់​គេដោយសារចង់​បាន​ផលប្រយោជន៏។ បុរស និងស្ត្រីគ្រប់រូប​មិនដូចគ្នា​ឡើយ បានន័យថា មនុស្សស្រី​ទាំងអស់​មិនមែន​ស្រឡាញ់​បុរសដោយ​សារ​ចង់បាន​ផលប្រយោជន៏​ទាំងអស់​ឡើយ។
ប៉ុន្តែ មនុស្សស្រី​មួយចំនួន​ពិតជា​អ៊ីចឹងមែន។ ជាទូទៅ​មនុស្សស្រីប្រភេទនេះ​ស្រឡាញ់បុរស​ដោយសារចង់​បោកប្រាស់គាត់, ធ្វើជាមនុស្ស​សំខាន់​របស់គាត់​ដោយសារ​ចង់បាន​ប្រាក់​ដើម្បី​ដើរផ្សារ, ធ្វើបាប​ចិត្តគាត់…។ រឿងអាក្រក់បែប​នេះកើតឡើង​ចំពោះ​ទាំងបុរស និង​ស្ត្រី។
 
មូលហេតុដែលស្រីៗស្រឡាញ់មនុស្សប្រុសដើម្បីតែប្រយោជន៏
ហើយម្យ៉ាងវិញ​ទៀត មនុស្សស្រីមួយចំនួនចូលចិត្ត​ធ្វើទុក្ខបុកម្នេញ ឬជេរប្រទេច​បុរស នៅពេល​ដែលគាត់​ងប់ស្រឡាញ់​នាងខ្លាំង។ នៅពេល​បុរសម្នាក់​គិតយ៉ាង​ជ្រាលជ្រៅ​ចំពោះ​នារី​ម្នាក់ ហើយប្រសិនបើនាង​យកបាន​អារម្មណ៏របស់​គាត់​ហើយ បុរសនេះ​ងាយនឹង​ឈឺចាប់​បំផុត។
 
មនុស្សស្រី​មួយចំនួន​ក៏ចូលចិត្តគិត​ថា បុរសអាចគ្រាន់តែស្រឡាញ់​ដើម្បីចង់បាន​ខ្លួនប្រាណ មិនមែន​ស្រឡាញ់​ពិតឡើយ។
ពួកនាងគិត​ថាបុរសៗ​ស្រេកឃ្លាន​មនុស្សស្រី
ទោះបីជាយ៉ាងណា​ក៏ដោយ មិនមែន​មនុស្សស្រី​ទាំងអស់​សុទ្ធតែគិតបែបនេះទេ មានមនុស្សស្រី​មួយចំនួនប៉ុណ្ណោះដែល​គិតថា កាតព្វកិច្ច​របស់​បុរសគឺ ភាព​ស្រេកឃ្លាន​មនុស្ស​ស្រី។ ជាការ​ពិតណាស់ មានតែ​ពេលដែល​បុរសៗចង់​មានស្នេហា​ពិត ឬក៏​ចង់រួមភេទ ទើបធ្វើឲ្យ​គាត់ស្រេកឃ្លាន​ត្រូវការមនុស្សស្រី។
ពួកនាងគិត​ថា បុរសៗនឹង​ធ្វើអ្វីៗ​ដើម្បីស្នេហា
បុរសម្នាក់​នឹងធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បីសេ្នហា​របស់គាត់ តែប្រសិនបើ​គាត់បាន​ដឹងថា នារីម្នាក់​នេះស្រឡាញ់​គាត់គ្រាន់​តែចង់​បាន​ផលប្រយោជន៏ នោះគាត់​នឹង​លែងខ្ជះខ្ជាយ​ពេលវេលា​មកធ្វើរឿង​មិនបាន​ការទាំងនេះ​ទៀតហើយ។
ពួកនាងគិត​ថា បុរសៗគ្រាន់​តែចង់​បានខ្លួនប្រាណ​នាងប៉ុណ្ណោះ
មែន​ហើយ បុរសៗស្រេកឃ្លានក្តីសុខ​ផ្នែករាងកាយ ប៉ុន្តែវាមិនមែន​មានន័យ​ថា ពួកគេរស់​នៅ​ដើម្បីតែ​រឿងនេះ​តែម្យ៉ាងគត់​ឡើយ។ ហើយ​ភាពស្រេកឃ្លាន​នេះច្រើន​តែឃើញ​នៅក្នុង​ដំណាក់កាល​ចំណង់​តណ្ហាខ្លាំង ដែល​បុរសគ្រប់រូប​ធ្លាប់ឆ្លងកាត់​នៅក្នុង​ជីវិត។
ស្រីៗគិតថា វាជាកាតព្វកិច្ចរបស់បុរស​​ដែលត្រូវ​មកដេញ​តាមនាងគ្រប់ពេលវេលា
ការដេញតាម​ជារឿងកំសាន្ត​មួយនៅ​ក្នុងដំណាក់កាល​ចាប់ផ្តើមដំបូង​នៃសេចក្តីស្នេហា។ ក្រោយពី​នេះ បុរសៗណា​ក៏ដោយ​នឹងមាន​ភាពធុញទ្រាន់ ហើយ​បញ្ឈប់​លែង​ធ្វើត​ទៅ​ទៀត។
ពួកនាងគិត​ថា បុរសអាច​រង់ចាំអស់​មួយជីវិត
នៅពេលដែល​មនុស្សស្រី​និយាយថា ម្តងព្រម ម្តង​មិនព្រម ហើយ​ឲ្យបុរស​ម្នាក់​រង់ចាំ, នោះគាត់​នឹងបញ្ឈប់។ មានតែ​ក្នុង​ដំណាក់កាល​ពិសេស​មួយ​ប៉ុណ្ណោះ ដែលបុរស​អាចរង់ចាំ​ក្នុង​រយៈពេល​យូរបន្តិច។ ប៉ុន្តែនៅពេល​កម្រិតនៃ​ភាពអត់ធ្មត់មាន​កំណត់ គ្មានបុរសណា​អាចរង់ចាំ​បាន​ទៀតឡើយ។
ពួកនាង​គិតថា បុរសទាំងអស់​សុទ្ធតែ​ដូចគ្នា
តើអ្នកធ្លាប់​ដែលបាន​លឺមនុស្សស្រី​និយាយទេ​ថា បុរសៗទាំង​អស់ខ្លះប្រព្រឹត្ត​បទល្មើស​ចាប់រំលោភ, គេចវេស​ពីការងារ, បោកប្រាស់ និង​ជាមនុស្ស​បរាជ័យដែរ​ទេ? បុរសៗ​ទាំងអស់​មិនដូចគ្នា​ទេ។ សូម​ដាក់មូលហេតុ​ដែលធ្វើឲ្យ​បុរសៗ​បោកប្រាស់​ទៅម្ខាង ជាការ​ពិតណាស់ មាន​បុរសៗល្អៗ, បុរស​ស្មោះត្រង់, សុភាពបុរស​ជាច្រើន ហើយ​ក៏មាន​បុរស​រ៉ូមែនទិច​ផង​ដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុដែលស្រីៗស្រឡាញ់មនុស្សប្រុសដើម្បីតែប្រយោជន៏