ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្រះ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: ក្មេងប្រុស​ម្នាក់​ដែល​សិស្សសាលា​បឋម​សំ​រ៉ុង បាន​លង់​ទឹកស្រះ​ស្លាប់ កាលពី​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​សំ​រ៉ុង ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​ស្លាប់​ឈ្មោះ​ណា​ង វណ្ណ​ដេ​ត អាយុ​១២​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៥  ដោយ​ក្មេងប្រុស​ម្នាក់នេះ មិន​ចូលរៀន​ទេ ហើយ​បាន​លេង​ទឹក ទឹក​ក្នុង​អូរ​ធម្មជាតិ​មួយកន្លែង នៅ​ខាងក្រោយ​សាលារៀន​សំ​រ៉ុង ក៏​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់បាត់​បង់ជីវិត​តែម្តង​។​

​ឆ្លងតាម​ការស្រាវជ្រាវ​កា​រស​ល្យ​វិច័យ​របស់​នគរបាល​ជំនាញ ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ម្នាក់នេះ គឺ​ស្លាប់​ដោយសារតែ​លង​ទឹក​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន ហើយ​សាកសព សមត្ថកិច្ច បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្រះ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​

ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្រះ​ស្លាប់ ក្នុងស្រុក​ព្រៃនប់​