ល្បួង​ក្មេងស្រី​អាយុ​៨​ឆ្នាំ ទៅ​ប្រឡាយ​ច្របាច់ក​សម្លាប់​យក​គ្រឿង​អ​ល័​ង្កា គេច​បាន​មួយថ្ងៃ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

កណ្តាល: នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា បន្ទាប់ពី​បានធ្វើ​សកម្មភាព​ល្បួង​ក្មេងស្រី​អាយុ​៨​ឆ្នាំ ថា​ទៅ​ងូតទឹក​ប្រឡាយ​ហើយ​បាន​ច្របាច់ក​សម្លាប់​យក​គ្រឿង​អ​ល័​ង្កា ដែល​នៅលើ​ខ្លួន​ក្មេងរងគ្រោះ​។

​ករណី​ឃាត​កម្មនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៤​និង​៣០​នាទី ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​វាលស្រែ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ អឿន សុភាព អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ទន្លាប់​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល​ស្រុក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ក្មេងស្រី​រងគ្រោះ មានឈ្មោះ គៀត សៀវ​លី អាយុ​៨​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​សិស្ស នៅ​ភូមិ​ទន្លាប់​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ។
​វត្ថុតាង​តាង​ដកហូត​បានរួម​មាន លោហធាតុ​ពណ៌​រមៀត​សង្ស័យថា​មាស ជា​ក្រ​វឹល​ពុកបង្កង​ចំនួន​១​គូរ​។  សម្ភារៈ​បាត់បង់ ក្រ​វឹល​មាស​១​គូ ទម្ងន់​បី​ហ៊ុន​ចិញ្ចៀន​ប្លា​ក​ទីន​មួយ​វង់ (​ចិញ្ចៀន​ត្រា​រូប​បេះដូង​តំលៃ​៣០​ដុល្លា​) ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​ឈ្មោះ អឿន សុភាព បានឃើញ​ជនរងគ្រោះ​ពាក់​ក្រវិល​មាស និង​ចិញ្ចៀន​ផ្លាក់​ទីន​១​វង់ កំពុង​ឈរ​លេង​ខាងមុខផ្ទះ ឈ្មោះ រស ពៅ តែម្នាក់ឯង​ក្បែរ​វាលស្រែ ទើប​ជនល្មើស​មក​ផ្ទះ​យក​កង់​ជិះ​មក​បបួល​រងគ្រោះ ទៅ​ងូតទឹក​ប្រឡាយ ជនរងគ្រោះ​ក៏​ព្រម​ឡើង​ជិះ​កង់​ទៅជា​មួយ ។ ពេលទៅដល់​កន្លែងកើតហេតុ ជនល្មើស​បានធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ជនរងគ្រោះ​រហូតដល់​ស្លាប់ ទើប​ដោះយក​គ្រឿង​អ​ល័​ង្កា យកមក​លក់​នៅ​ផ្សារ​ថ្នល់ទទឹង បាន​លុយ​សរុប ១០.៥០០​រៀល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា លុះដល់​ម៉ោង​៤​ល្ងាច ជនល្មើស​មកពី​លក់​នៅ​ផ្សារ​ថ្នល់ទទឹង ឃើញ​ក្រុមគ្រួសារ​ជន​រង​ដើររក​ជនល្មើស ក៏​ជួយ​ដើររក​ផងដែរ ។ លុះដល់​ម៉ោង​៧​យប់​ទើប ចូល​ផ្ទះ​សម្ងំ​ដេក រហូតដល់​ម៉ោង​១២​យប់ មាន​សមត្ថកិច្ច​មករ​ក​ជនសង្ស័យ ក៏​ពួន​នៅក្រោយ​ផ្ទះ​ក្រោម​ដើម​ទ្រាន​ខែ​ត​រហូត ។ លុះដល់​ថ្ងៃទី​៧ ខែវិច្ឆិកា វេលា​ម៉ោង​៧ ទើប​ចូល​ផ្ទះ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

​ជាមួយនឹង​អំពើ​ឃាតកម្ម​លើ​ក្មេងស្រី​អាយុ​៨​ឆ្នាំ ដោះយក​គ្រឿង​អ​ល័​ង្កា​នេះ​សមត្ថកិច្ច ក៏បាន​អំពាវនាវ​ដល់​ឪពុកម្តាយ​ដែលមាន​កូនតូចៗ ហើយ​ពាក់​គ្រឿង​អ​ល័​ង្កា​មានតម្លៃ សូម​មានការ​ប្រុងប្រយ័ត្ន ចៀសវាង​មាន​អំពើ​ឃាតកម្ម​ដូចនេះ​កើតឡើង​ទៀត ៕

ល្បួង​ក្មេងស្រី​អាយុ​៨​ឆ្នាំ ទៅ​ប្រឡាយ​ច្របាច់ក​សម្លាប់​យក​គ្រឿង​អ​ល័​ង្កា គេច​បាន​មួយថ្ងៃ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

ល្បួង​ក្មេងស្រី​អាយុ​៨​ឆ្នាំ ទៅ​ប្រឡាយ​ច្របាច់ក​សម្លាប់​យក​គ្រឿង​អ​ល័​ង្កា គេច​បាន​មួយថ្ងៃ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​