សម្តេច​តេ​ជោ នឹង​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ចំពោះ​រឿង​អយុត្តិធម៌ ដែល​មន្ត្រី​ខិលខូច​មួយចំនួន បានធ្វើ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​

ភ្នំពេញ: សម្តេច​តេ​ជោ នឹង​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ចំពោះ​រឿង​អយុត្តិធម៌​ដែល​មន្ត្រី​ខិលខូច​មួយចំនួន បានធ្វើ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ សម្តេច បានស្នើ​ឲ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ជាពិសេស​កុំ​ភ្លេច​ឲ្យ​សោះ​គឺ​ត្រូវ​ងូតទឹក ដុសក្អែល ឆ្លុះ​កញ្ជក់ ព្យាបាល មើលខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ បើ​ពុំ​ដូច្នោះ​ទេ ឱកាស​បម្រើ​ប្រជាពលរដ្ឋ នឹង​គ្មាន​តទៅទៀត​ឡើយ​។​

​ចាប់តាំងពី​គេហទំព័រ Facebook Page សម្តេច​តេ​ជោ ហ៊ុន សែន បាន​បើក​ជា​ផ្លូវការ គឺ​ប្រជាពលរដ្ឋ និង​យុវជន​បានធ្វើការ​ទំនាក់ទំនង ទាំង​នៅក្នុង​ទំព័រ​អត្ថបទ​ប្រចាំថ្ងៃ (Daily posting page) ប្រអប់​សំបុត្រ (In Box) និង សាររ​ឆ្លើយឆ្លង​ភ្លាមៗ (Messenger)​។ នៅពេលនេះ គឺ​ប្រជាពលរដ្ឋ​កាន់តែ​មាន​អារម្មណ៍​ជិតស្និទ្ធ និង​កក់ក្តៅ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​ពួកគេ​អាច​ផ្ញើរ​នូវ​ព័ត៌មាន​ផ្សេងៗ រូបថត សម្លេង របាយការណ៍ ដែល​មិន​ធ្លាប់បាន​ដឹងឮ​ពីមុន​។ សម្តេច​តេ​ជោ នឹង​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំពោះ​រឿង​អយុត្តិធម៌​ដែល​មន្ត្រី​ខិលខូច​មួយចំនួន​បានធ្វើ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​។​

​ទន្ទឹមនឹងនេះ​ផងដែរ សូម​មន្ត្រី​ដឹកនាំ តំណាង​ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ជាពិសេស​មន្ត្រី​នៅតាម​មូលដ្ឋាន​ដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់​ជួយ​មើល​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​បានល្អ​។ កុំ​ភ្លេច​ឲ្យ​សោះ​គឺ​ត្រូវ​ងូតទឹក ដុសក្អែល ឆ្លុះ​កញ្ជក់ ព្យាបាល មើលខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ បើ​ពុំ​ដូច្នោះ​ទេ​ឱកាស​បម្រើ​ប្រជាពលរដ្ឋ​នឹង​គ្មាន​តទៅទៀត​ឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន មិនអោយ​ប្រជាពលរដ្ឋ​ខ្មែរ​អស់សង្ឃឹម​ឡើយ ទាំង​នៅក្នុង​អាណត្តិ​ដឹកនាំ​រាជរដ្ឋាភិបាល​ពេលនេះ ក៏ដូចជា​នៅ ឆ្នាំ ២០១៨ ខាងមុខ​៕​

សម្តេច​តេ​ជោ នឹង​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ចំពោះ​រឿង​អយុត្តិធម៌ ដែល​មន្ត្រី​ខិលខូច​មួយចំនួន បានធ្វើ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​

សម្តេច​តេ​ជោ នឹង​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ចំពោះ​រឿង​អយុត្តិធម៌ ដែល​មន្ត្រី​ខិលខូច​មួយចំនួន បានធ្វើ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​