ក្រុមអ្នកដើរលេងពេលរាត្រី កើតជម្លោះបើករថយន្ត ដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត គួរអោយអណោចអធម

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ក្បែរស្ថានីយសាំងសូគីមិចម្ដុំគីឡូម៉ែត្រ លេខ៦សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ក្រុមអ្នកដើរលេងពេល រាត្រីកើតជម្លោះបើករថយន្តដេញបុកគ្នាបានជ្រុលទៅបុកផ្ទះលក់សាំងនិងហ្គាស ផ្ទុះឆេះសន្ធោសន្ធៅបណ្តាលឲ្យមនុស្សឆេះខ្លោចស្លាប់ស្រ្តីម្នាក់ នៅក្នុងរថយន្ត។

អ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្ត មួយម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ៖ 2D-8072 និងមួយគ្រឿងម៉ាកកាមរី 07 ពាក់ស្លាកលេខ៖ 2W-262គឺម្ចាស់រថយន្តទាំងពីរគ្រឿងមិនដឹងមានទំនាស់អីទេ បានជិះប្រដេញ បុកគ្នាក្នុងល្បឿនលឿនដូចហោះ។ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកហាងលក់ទំនិញ ២៥០០រៀល រួច បន្តទៅបុកហាងលក់សាំង និងហ្គាសបណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលផ្ទុះឆេះខ្លោចស្លាប់ស្រ្តី ម្នាក់ ក្នុងរថយន្តកាមរី 07នៅកន្លែងកើតហេតុតែម្តង។ដោយឡែកផ្ទះលក់សាំង និងហ្គាស ដែលរថយន្តបង្ករជិះបុក ត្រូវបានភ្លើងឆេះបំផ្លាញ ទ្រព្យសម្បត្តិ អស់ ជាច្រើន។ក្នុងនោះមានម៉ូតូ៣គ្រឿងផងដែរ។ក្នុងហេតុការណ៍នោះរថយន្តពន្លត់ អគ្គិភ័យចំនួន១១គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ទម្រាំរលត់ពុំនោះទេ ច្បាស់ជាបង្ករគ្រោះអគ្គិភ័យធំកណ្តាលក្រុងជាមិនខាន៕

ក្រុមអ្នកដើរលេងពេលរាត្រី កើតជម្លោះបើករថយន្ត ដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត គួរអោយអណោចអធម ក្រុមអ្នកដើរលេងពេលរាត្រី កើតជម្លោះបើករថយន្ត ដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត គួរអោយអណោចអធម ក្រុមអ្នកដើរលេងពេលរាត្រី កើតជម្លោះបើករថយន្ត ដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត គួរអោយអណោចអធម