បបួល​ក្មេង​ស្រីអាយុ​៨​ឆ្នាំ ​ទៅងូត​ទឹក​​​ចាប់ច្របាច់ក​​ សម្លាប់​យក​គ្រឿង​អលង្ការ​

រាជ​ធានី​ភ្នំពេញ ៖ ​​មានករណី​​ឃាត​កម្ម​ប្លន់​សម្លាប់​ក្មេង​ស្រី​​ម្នាក់​ អាយុ​៨ឆ្នាំ ប្លន់​យក​គ្រឿង​អលង្ការ​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៧យប់​ថ្ងៃទី​៧ វិច្ឆិកា ស្ថិត​នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល ។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​ក្មេង​ស្រី​​​រង​គ្រោះ​​ ឈ្មោះ គៀត សៀវលី អាយុ​៨​ឆ្នាំ រស់នៅ​ភូមិទម្លាប់​ខ្ពស់​ខាង​ជើង ​ឃុំ​ដំណាក់​ដំណាក់អំពិល ​​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ​​​​ត្រូវ​បាន​ជន​សង្ស័យ​​​ប្លន់​សម្លាប់​យកគ្រឿង​អលង្ការ រួម​មាន ​​ក្រវិល​មាស​១គូ ទម្ងន់​៣ហ៊ុន ចិញ្ចៀនប្លាទីន​១វង់ ​ចិញ្ចៀនត្រា​រូប​បេះដូង​តម្លៃ​៣០​ដុល្លារ ។ ចំណែក​ជន​សង្ស័យ​​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ឈ្មោះ អឿន សុភាព ភេទ​ស្រី ​អាយុ​១៦​ឆ្នាំ ​មាន​ទី​លំនៅ​ជា​មួយ​ក្មេង​ស្រី​រង​គ្រោះ ។

​មន្ត្រី​សមត្ថកិច្ច​​ បាន​បន្ត​ថា ដោយ​ក្រុម​គ្រួសារ​បាត់​ក្មេង​ស្រី​​​​​​​​ក៏​ឆោ​ឡោ​​​ដើរ​រក​​ ចំណែក​ជន​​សង្ស័យ​ក៏​​បាន​​ជួយ​​ដើរ​​រក​ដែរ រហូត​ដល់​ម៉ោង​ជិត​៧យប់​ថ្ងៃទី​៧ វិច្ឆិកា ក៏​ឃើញ​សព​ក្មេង​ស្រី​​ត្រូវ​គេ ​សម្លាប់​ចោល​ក្នុង​វាល​ស្រែ ​ហើយ​ក៏បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ ​។ ​សមត្ថកិច្ច​​ទៅ​ដល់​កន្លែង​កើតហេតុ ​ធ្វើ​ការ​ស្រាវជ្រាវ​ ​​​ទើប​ឈាន​ទៅ​​​ឃាត​ខ្លួន​ជន​សង្ស័យ​បាន​ ។

​មន្ត្រី​សមត្ថកិច្ច​​ បាន​បន្ត​ថា ​​តាម​ដំណើរ​សាច់រឿង​​តាំង​ពី​ម៉ោង​២​​រសៀល ​​​​គេ​ឃើញ​​ជន​​សង្ស័យ​ខាង​លើ​​បបួលក្មេង​ស្រី​រង​គ្រោះ​​​​ឱ្យ​​ទៅ​ងូត​ ទឹក លុះ​​មក​ដល់​​ចំណុច​កើតហេតុ​ ​​​ក៏​ធ្វើ​​សកម្ម​ភាព​​​ចាប់​ក្មេង​ស្រី​​​ច្របាច់​ក​​សម្លាប់​ប្លន់​យក​ គ្រឿង​អលង្ការ​​​តែ​ម្តង ៕

បបួល​ក្មេង​ស្រីអាយុ​៨​ឆ្នាំ ​ទៅងូត​ទឹក​​​ចាប់ច្របាច់ក​​ សម្លាប់​យក​គ្រឿង​អលង្ការ​

បបួល​ក្មេង​ស្រីអាយុ​៨​ឆ្នាំ ​ទៅងូត​ទឹក​​​ចាប់ច្របាច់ក​​ សម្លាប់​យក​គ្រឿង​អលង្ការ​

ផ្តល់សិទ្ធដោយ