ចាប់ខ្លូន​បុរសជនជាតិ​ចិនហុងកុង​ ក្រោយបង្ហោះយន្តហោះ​ Drone ​បំពាក់កាមេរ៉ា ​ថតទិដ្ឋភាព​ព្រះបរមរាជវាំង

រាជធានីភ្នំពេញ ៖ ​កម្លាំងនគរបាលប៉ុស្តិ៍ជំនះ​ ​ខណ្ឌដូនពេញ​ បានឃាត់ខ្លួន​បុរសជនជាតិហុងកុងម្នាក់ ​ក្រោយបង្ហោះយន្តហោះ​ Drone ​ បំពាក់កាមេរ៉ាថតទិដ្ឋភាព ​ ព្រះបរម​​រាជ​វាំង នៅថ្ងៃទី០៧​ វិច្ឆិកា ​២០១៥។

មន្រ្តីនគរបាល​ខណ្ឌដូនពេញបានឲ្យដឹងថា​ ជនជាតិចិនហុងកុងរូបនេះមានឈ្មោះ ​Wong Figa China ​អាយុ៤០ឆ្នាំ​ ជាភ្ញៀវទេសចរ​ ​កាន់លិខិតឆ្លងដែនលេខ​ 02293140 ស្នាក់នៅសណ្ឋាគារ ហ្វេននី ហ្វានី ​ស្ថិតនៅភូមិ២ ​សង្កាត់ជ័យជំនះ ។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាល​ បានដកហូតយន្តហោះ​ Drone មួយគ្រឿង ​និងត្រូវបញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាលខណ្ឌ ​ដើម្បីបន្តការសួរនាំ និងចាត់ការ​តាមនីតិវិធី៕