៧ វិធីជួយ​ព្យាបាលមុនលើច្រមុះ មាន​ប្រសិទ្ធិភាពបំផុត

ការកើតមុន​ជាបញ្ហា​ដ៏គួរឲ្យ​រំខាន​បំផុត ជា​ពិសេស​ចំពោះ​ក្មេងវ័យជំទង់ៗ។ មូលហេតុ​ពិតប្រាកដ​នៅពីក្រោយ​បញ្ហានេះ​ ដោយសារ​បំលាស់​ប្តូរ​អរម៉ូន។ ការកើតមុន​លើច្រមុះ​ជាបញ្ហា​ធំជាង​គេ បើប្រៀប​ធៀបនឹង​ការកើតមុន​លើថ្ពាល់ ឬចង្ការ ព្រោះវា​មានការ​ឈឺចាប់​ខ្លាំង។ ដូច្នេះ អ្នកអាច​ស្វែង​រកវិធីព្យាបាល​បែបធម្មជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​សម្រស់​របស់​អ្នក។
ជាទូទៅ បញ្ហាកើតមុន​លើច្រមុះត្រូវ​ចំណាយពេលវេលា​យូរដើម្បី​ព្យាបាល។ មុននឹងអ្នក​សាកល្បង​ប្រើវិធីផ្សេងៗ ដើម្បីព្យាបាល​បញ្ហាកើតមុន​លើច្រមុះ អ្នកត្រូវ​រកមូលហេតុ​របស់វា​ឲ្យឃើញ​ជាមុន​សិន។ បំលាស់ប្តូរអរម៉ូន​ជាមូល​ហេតុចម្បង ស្របពេល​ដែលមានមូលហេតុផ្សេងៗទៀត​ដូចជា ជាតិពុល​ពីបរិស្ថាន, ឆ្លង​មេរោគស្បែក និងអាឡាក់ហ្ស៊ី ក្រោយ​ពេល​ប្រើគ្រឿង​សម្អាង​ក៏អាច​បង្កជា​បញ្ហា​បានដែរ។
 
៧ វិធីជួយ​ព្យាបាលមុនលើច្រមុះ មាន​ប្រសិទ្ធិភាពបំផុត
ខាងក្រោមនេះ​ជាវិធីសាស្ត្រដ៏មាន​ប្រសិទ្ធិភាពបំផុត​អាចព្យាបាល​បញ្ហា​កើតមុន​លើច្រមុះ៖
ទឹកក្រូចឆ្មា
ច្របាច់យក​ទឹកក្រូចឆ្មា រួចយក​ស្បៃជ្រលក់​ចូល។ ដាក់វាលើ​ច្រមុះរបស់​អ្នក រួចរង់​ចាំរយៈពេល ១៥នាទី។ ឬក៏អ្នក​អាចលាបទឹកក្រូចឆ្មា​ដោយផ្ទាល់​លើមុន​របស់អ្នក។ ជាតិជូរ​របស់​ក្រូចឆ្មា​នឹង​ជួយ​សម្ងួតមុន ហើយ​វានឹងកម្ចាត់​មុនត្រង់​កន្លែងនោះ។
ទឹកខ្មេះប៉ោម
ប្រើទឹកខ្មេះ​ប៉ោម​មួយដំណក់​លាបមុន និង​រង់ចាំរយៈ​ពេល ១០នាទី។ កុំប្រើទឹកខ្មេះ​ប៉ោម​ខ្លាំង។ ប្រើទឹកខ្មេះប៉ោមតិចៗដើម្បីកម្ចាត់មុន កាត់​បន្ថយ​ការ​រលាក និង​ការហើម។
ទឹកលាងដៃ
ស្ត្រីជាច្រើនបាន​អះអាងថា ទឹក​អនាម័យ​អាចប្រើដើម្បីព្យាបាល​បញ្ហាកើតមុន​លើច្រមុះ​របស់អ្នកបាន។ ប្រសិទ្ធិភាព​ពិតប្រាកដ​របស់វា​ដោយសារ​វាមានផ្ទុក​នូវសារធាតុ​កម្ចាត់​បាក់តេរី។ ហើយជាតិ​អាល់កុល​នៅក្នុង​ទឹកលាងដៃ​នឹង​ជួយសម្ងួតមុន​បានទាន់​ពេលវេលា។
ប្រេងដើមតែ
ឱសថព្យាបាលមុន​លើច្រមុះដ៏​មានប្រសិទ្ធិភាព​មួយទៀត​គឺ ប្រេង​ដើមតែ។ លាបប្រេងដើមតែ​លើច្រមុះរបស់​អ្នក និងលាងសម្អាត​ចេញក្រោយ​រយៈពេល ១០នាទី។
ស្ទីម
ការស្ទីមនឹង​អាចជួយ​បើករន្ធញើស​ដែលស្ទះ និងជួយកម្ចាត់​មេរោគចេញ​ពីរន្ធញើស។
ទឹកកក
ការដាក់ទឹកកកស្អំ​លើច្រមុះរបស់អ្នក​ជាវិធីដ៏សក្តិសិទ្ធិមួយ​ប្រភេទ​ជួយកម្ចាត់មុន​លើច្រមុះ។ ខ្ចប់ដុំទឹកកកបែកៗក្នុង​ក្រណាត់​មួយ រួចស្អំលើ​ច្រមុះ។ វានឹងជួយ​ការពារ​ពីបញ្ហា​រលាក, កាត់បន្ថយ​ភាពក្រហម, ជួយពង្រឹង​ចរាចរណ៏ឈាម និង​រឹតបណ្តឹង​រន្ធញើស។
ផលិតផល​បំបាត់ជាតិខ្លាញ់​លើផ្ទៃមុខ
ត្រូវមាន​ការប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង នៅពេលជ្រើសរើស​យកផលិតផល​ថែរក្សាស្បែក​លើផ្ទៃមុខ​របស់អ្នក។ វានឹងអាច​ជួយទាំង​កម្ចាត់មុន និងការពារ​ពីការធ្លាយ​មុន​នៅ​ពេល​ក្រោយ។ មុនលើច្រមុះនឹង​លែងជាបញ្ហាទៀត ប្រសិនបើអ្នក​មានទម្លាប់​ថែរក្សាសម្រស់ឲ្យ​បាន​ទៀងទាត់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៧ វិធីជួយ​ព្យាបាលមុនលើច្រមុះ មាន​ប្រសិទ្ធិភាពបំផុត