ដំឡើង​របារដែកតាម​​ចិញ្ចើមផ្លូវ​​ចន្លោះ​ស្ពាន​​ព្រះមុនីវង្ស ​ត្រើយ​ខាង​កើត​ទប់​ស្កាត់​ការ​​ធ្វើ​ចរាចរណ៍​​លើ​សួនច្បារ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ មន្ទីរ​សាធារណការ​រាជធានី បាន​​ដំឡើង​រ​បារ​ដែក​នៅ​ចិញ្ចើម​ផ្លូវ​ចន្លោះ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ និង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ​ត្រើយ​​ខាង​​កើត​​​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ​។

របារ​ដែក​​ខាង​លើ​នេះ មាន​ប្រវែង​៥៨​ម៉ែត្រ ​កម្ពស់​០.៥ ​ម៉ែត្រ​ ភ្ជាប់​បង្កាន់ដៃស្ពាន​ទាំង​២ ​ដើម្បី​​ទប់ស្កាត់​ការ​ធ្វើ​ចរាចរ​ណ៍​ដោយ​ទោចក្រយានយន្ត​​លើ​សួនច្បារ​ ​៕