ឡៅ ស៊ីណាត ឬ បឹត ខាំ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ​​ល្ងាច​នេះ?


ឡៅ ស៊ីណាត ឬ បឹត ខាំ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ​​ល្ងាច​នេះ?

កីឡាករ​ជើង​ខ្លាំង ២​រូប​ក្នុង​អាជីព​ប្រដាល់​នៅ​កម្ពុជា គឺ​​ខ្លា​ចាស់ ឡៅ ស៊ីណាត និង​អ្នក​ប្រដាល់​លេង​កណ្ដាប់​ដៃ បឹត ខាំ ត្រូវ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​​បាយ័ន​ស្ទឹង​មាន​ជ័យ​ល្ងាច​នេះ ដើម្បី​ស្វែង​រក​ម្ចាស់​ខ្សែ​ក្រវាត់​ជើង​ឯក​ខារ៉ាបាវ​រដូវ​កាល​ទី​២​។ តើ​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់ អម​ដោយ​ទឹក​ប្រាក់ ៥០០០​ដុល្លារ?

 

ឡៅ ស៊ីណាត ឬ បឹត ខាំ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ​​ល្ងាច​នេះ?

 

កីឡាករ បឹត ខាំ បាន​បាត់​មុខ​ពី​អាជីព​ប្រដាល់​ប្រមាណ ៣​ឆ្នាំ និង​ទើប​ត្រលប់​ចូល​សង្វៀន​វិញ​កាល​ពី​ដើម​ឆ្នាំ​២០១៥ នេះ​ប៉ុណ្ណោះ។ បឹត ខាំ មាន​ជំនាញ​ខាង​ប្រើ​កណ្ដាប់​ដៃ និង​តិកនិក​ប្រកួត​បែប​ឌឺ​ដង​ ដែល​ធ្វើ​ឲ្យ​ដៃគូ​ភាគ​ច្រើន​ពិបាក​ស្មាន។ អ្នក​ប្រដាល់​មក​ខេត្ត​បាត់ដំបង​រូប​នេះ បាន​យក​ឈ្នះ​ជើង​ខ្លាំង​មក​ពី​ថៃ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​កីឡាករ Watcharalek Or. Kwanmueng ដែល​ធ្លាប់​ឈ្នះ​កីឡាករ ឡៅ ស៊ីណាត ២​ដង។

 

ឡៅ ស៊ីណាត ឬ បឹត ខាំ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ​​ល្ងាច​នេះ?
កីឡាករ បឹត ខាំ

 

 

ចំណែក​កីឡាករ​ជើង​ចាស់ ឡៅ ស៊ីណាត មាន​មុខ​លើ​សង្វៀន​ជា​ប្រចាំ និង​ធ្លាប់​បំបាក់​ជើង​ខ្លាំង​ជា​ច្រើន​ទាំង​​កម្ពុជា និង​ថៃ។ កីឡាករ​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ ជំនាញ​ប្រើ​ជង្គង់ និង​ការ​ទាត់​​បំបាក់​ជើង​ក្រោម​របស់​ដៃ​គូ​ប្រកួត។ ឡៅ ស៊ីណាត បាន​បង្ហាញ​ភាព​ខ្លាំង​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​មិន​លើស​ពី​ទឹក​ទី៣ ចំនួន ៦​ប្រកួត​ជាប់​គ្នា កាល​ពី​ចុង​ឆ្នាំ២០១៤ និង​ដើម​ឆ្នាំ​២០១៥។

 

អ្នក​ប្រដាល់​ជើង​ខ្លាំង​រូប​នេះ បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Khlakunsurk Champatur ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា​កន្លង​ទៅ។ ឡៅ ស៊ីណាត ត្រូវ​គេ​មើល​ឃើញ​ថា​ជា​អ្នក​ប្រដាល់​ស្លូត​ម្នាក់ ដោយ​មិន​ចេះ​ចូល​វាយ​ផ្ដេសផ្ដាស​ខុស​បច្ចេកទេស​ឡើយ ប៉ុន្តែ​ពេល​មាន​ឱកាស​ល្អ​ទើប​​បំបាក់​ដៃ​គូ​តែ​ម្ដង។

 

ឡៅ ស៊ីណាត ឬ បឹត ខាំ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ​​ល្ងាច​នេះ?កីឡាករ​ ឡៅ ស៊ីណាត

 

ប្រវត្តិ​ជួប​គ្នា ៣​ដង​ចុង​ក្រោយ​រវាង​កីឡាករ​ទាំង​ពីរ ឡៅ ស៊ីណាត ឈ្នះ​ម្ដង (បឺត ខាំ សន្លប់​ទឹក​ទី​៤) , បឺត ខាំ​ឈ្នះ​ម្ដង​ដោយ​ពិន្ទុ​ និង​ម្ដង​ទៀត​ស្មើ​គ្នា ៕

 

អត្ថបទ៖ គង់ វិសាល