ក្រុមចោរបាញ់ប្លន់ យកម៉ូតូ Duck តែមិនសមស្រេច នៅម៉ោងទាបភ្លឺថ្ងៃនេះ ក្នុងសង្កាត់ទួលស្វាយ ព្រៃទី១

ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមចោរមានគ្នាពីរនាក់ បាញ់ពីរគ្រាប់បណ្តាលឲ្យរងរបួសជាទម្ងន់ ដើម្បីប្លន់យកម៉ូតូ Duck ពណ៌ខ្មៅ តែដោយសារម៉ូតូដេរមិនឆេះក្រុមចោរក៏ផ្តួលម៉ូតូចោល ហើយជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ទៅ នៅម៉ោង ប្រមាណ ៤ និង២០នាទីទៀបភ្លឺថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅតាមផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន។

សាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រាដែលជនរងគ្រោះ ឈ្មោះ ចាន់ ដារ៉ូ អាយុ ២៨ឆ្នាំ កំពុងជិះម៉ូតូ Duck ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-3259 តែម្នាក់ឯង តាមផ្លូវលេខ១៦៣ ក្នុងទិស ដៅពីជើងទៅត្បូងជិតដល់ខារ៉ាអូខេ XO ស្រាប់តែលេចមុខជនល្មើស ២នាក់ ជិះម៉ូតូធំមួយគ្រឿងមកជិត ហើយ ដកកាំភ្លើងខ្លីពីចង្កេះបាញ់ប្រហារមកលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឲ្យ ត្រូវដៃខាងឆ្វេង និងចង្កេះបណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយត្រូវគ្រាប់ហើយជនរងគ្រោះជាម្ចាស់់ម៉ូតូ បានធ្លាក់ពីលើម៉ូតូ បន្ទាប់មកក្រុមចោរដៃដល់ បានលើកយកម៉តូជនរងគ្រោះជិះចេញ ដោយសារម៉ូតូ មិនឆេះក្រុមចោរព្យាយាមបណ្តើរចេញពីកន្លែងបាញ់ប្រហារ បានជាង១០០ម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋឃើញ ហើយស្រែកថាចោរ ទើបក្រុមចោររុញម៉ូតូផ្តួលចោល ហើយ ឡើងជិះម៉ូតូបក្ខពួកគេចបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុម្ចាស់ម៉ូតូ ដែលជាអ្នកលក់គ្រឿងសមុទ្រ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី៕