ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ក្រុមហ៊ុន​ Apple ​អាច​នឹង​បញ្ចេញ​លក់​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ​ម៉ូដែល​​ថ្មី​ទៀត​ដែល​ប្រិយមិត្ត​មួយ​ចំនួន​ធំ​កំពុង​តែ​ទន្ទឹង​រង់​ចាំ។ ស្រប​ពេល​​គ្នា​នេះ​ដែរ​សារព័ត៌មាន​​មួយ​ចំនួន​បាន​នាំ​គ្នា​ប៉ាន់​ស្មាន​ពី​ចំណុច​ពិសេស​​ដែល​គេ​អាច​នឹង​ឃើញ​មាន​នៅ​លើ​ទូរស័ព្ទ​ពីរ​ម៉ូដែល​នោះ​​ ផ្អែក​លើ​ប៉ាតង់​ដែល​ Apple ​មាន។

 

​១. បន្ទះ​ Chip A10

 

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

 

គេ​ជឿជាក់​ថា​ iPhone 7 និង​ 7 Plus ​នឹង​មាន​បំពាក់​នូវ​បន្ទះ​ Chip A10 ​ល្បឿន​លឿន​ដែល​​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន​ TSMC ហើយ​បន្ទះ​ Chip នេះ​ទៀត​សោត​អាច​នឹង​មាន​ទំហំ​ ១៦​ណាណូម៉ែត្រ​ ស្រដៀង​នឹង​ Chip A9 ដែរ។

 

២. RAM ទំហំ​ ៣GB លើ​ iPhone 7 Plus

 

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

 

យោង​តាម​លោក​ Ming-Ci Kuo ​អ្នក​វិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​ Apple នឹង​បំពាក់​ RAM ទំហំ​៣GB នៅ​លើ​ iPhone 7 Plus ​ចំណែក​ឯ​ iPhone 7 វិញ​គឺ​មាន​ RAM ទំហំ​២GB ដដែល។

 

៣. កាន់​តែ​រឹង​មាំ​ជាង​មុន​ និង​​ធន់​នឹង​ទឹក

 

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

 

iPhone 6s និង​ 6s Plus គឺ​មាន​សភាព​រឹង​មាំ​ជាង​មុន​ដោយ​សារ​តែ​ប្រើ​សារធាតុ​អាលុយមីញ៉ូម​ស៊េរី​ 7000 ដើម្បី​ស្រោប​ តែ​ iPhone 7 និង​ 7 Plus អាច​នឹង​កាន់​តែ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត។ អ្វី​ដែល​ពិសេស​នោះ​គឺ​​ iPhone 7 និង​ 7 Plus អាច​​ធន់​នឹង​ទឹក​បាន​ នេះ​បើ​យោង​តាម​ការ​ប្រទះ​ឃើញ​សារធាតុ​ស៊ីលីកូន​ដែល​គេ​ប្រើ​​​ស្រោប​គ្រឿង​បន្លាស់​របស់​ iPhone 6s និង​ 6s Plus ដើម្បី​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​ទឹក​បាន​យូរ​ជាង​មុន​ដោយ​មិន​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ។

 

៤. កម្រាស់​ស្ដើង​ជាង​ពី​មុន​

 

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

យោង​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ iPhone 7នឹង​មាន​កម្រាស់​ស្ដើង​ជាង​ iPhone 6 ដោយ​វា​អាច​នឹង​មាន​កម្រាស់​ចន្លោះ​ពី​៦​ម.ម​ ទៅ​ ៦,៥​ម.ម។

 

៥. អង្គ​ផ្ទុក​ទិន្នន័យ​បែប​​ 3D ​​​​​​​​​​​

 

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

iPhone 7 និង​ 7 Plus អាច​នឹង​បំពាក់​នូវ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ 3D NAND ដែល​មាន​ល្បឿន​លឿន​ជាង​អង្គ​ផ្ទុក​ទិន្នន័យ​នា​ពេល​បច្ចុប្បន្ន ហើយ​ទំហំ​ធំ​បំផុត​អាច​នឹង​មាន​ដល់​២៥៦GB។

 

ចុច​អាន៖ បួន​ចំណុច​ដែល​ Surface Book ​ធ្វើ​បាន​​តែ​ MacBook Pro មិន​អាច​

 

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena

នាំមកជូនដោយ

ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus