រថយន្ត​កាមរី​២​គ្រឿង​ជិះ​ដេញ​បុក​គ្នា ជ្រុល​បុក​ផ្ទះ​លក់​សាំង ផ្ទះ​ឆះ​រថយន្ត​ស្លាប់​ពីរ​នាក់​

ភ្នំពេញ: មាន​រថយន្ត​កាមរី (​ឆ្លាម​) បាន​ជិះ​ដេញ​បុក​រថយន្ត​ការ​មី (​បា​ឡែ​ន​) ជ្រុល​ទៅបុក​ផ្ទះ​លក់​សាំង និង​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​រថយន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​២​នាក់ នៅក្នុង​រថយន្ត​ឆេះ​ខ្លោច​ស្លាប់ នៅវេលា​ម៉ោង​ប្រមាណ​១​យប់ ចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​ម្តុំ​ក្បែរ​ស្ថានីយ៍​សាំង​សូ​គី​មិច ឫស្សីកែវ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​ស្ត្រី​ដែល​ស្លាប់​នៅក្នុង​រថយន្ត​នោះ គឺជា​ស្ត្រី​ជិះ​កាមរី​០៧ ចំណែក​បុរស​ជា​អ្នកបើក​បាន​រត់ចេញ​ទាន់ពេល​។ រថយន្ត​កាមរី​០៧ ពាក់​ស្លាក​លេខ 2W-2627 និង​រថយន្ត​ឆ្លាម​ពាក់​ស្លាក​លេខ 2D-8072 ។​

​តាម​ការរៀប​រាប់បាន​ឲ្យ​ដឹងថា ដំបូង​ឡាន​ទាំងពីរ​គ្រឿង​បាន​បើក​ប្រដេញ​បុក​គ្នា ក៏​ជ្រុល​ទៅបុក​ហាង​យីហោ ២៥០០​រៀល នឹង​បន្ត​ជ្រុល​ទៅបុក​ហាង​លក់​សាំង និង​ហ្គាស បណ្តាល​ឲ្យ​ផ្ទុះ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។
​ចំណែក​ផ្ទះចំនួន២ល្វែង​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​យ៉ាងដំណំ​ទ្រព្យសម្បត្តិ​ជាច្រើន និង​មាន​ម៉ូតូ​៣​គ្រឿង​ផងដែរ ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​។​

​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ភ្លាម​ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​ទៅ​ពន្លត់​ចំនួន​ ១៥​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១៨​ រថយន្ត​ស្មើនឹង​ ៩២​ ម៉ែត្រគូប​ និង​ប្រើប្រាស់​ទឹក​ពពុះ​ PE1​ចំនួន​ ១០០​លី​ត្រ​ ហើយនឹង​មាន​ជំនួយ​ពី​រថយន្ត​អគ្គី​ភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​០១​រថយន្ត​ ស្មើនឹង​ ០៦​ម៉ែត្រគូប​ និង​រថយន្ត​អគ្គី​ភ័យ​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​ស្បឺត​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​ ០១​រថយន្ត​ ស្មើនឹង​០៤​ម៉ែត្រគូប​ ដោយ​បាន​ពន្លត់​ចប់​សព្វ​ គ្រប់​នៅ​ម៉ោង​ ០២​ និង​១០​ នាទី​រំលង​អធ្រាត្រ​ នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ដោយ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែ​ខាង​ឡើយ​ - See more at: http://www.police.gov.kh/news/traffic/2015110809261217672000#sthash.DEtjx25v.dpuf

ក្រោយ​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ភ្លាម​ រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​ទៅ​ពន្លត់​ចំនួន​ ១៥​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១៨​ រថយន្ត​ស្មើនឹង​ ៩២​ ម៉ែត្រគូប​ និង​ប្រើប្រាស់​ទឹក​ពពុះ​ PE1​ចំនួន​ ១០០​លី​ត្រ​ ហើយនឹង​មាន​ជំនួយ​ពី​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​ ១​គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​១​រថយន្ត​ ស្មើនឹង​៦​ម៉ែត្រគូប​ និង​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​ហ្គេ​ន​ស្បឺត​ចំនួន​ ១​គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​ ១​រថយន្ត​ ស្មើនឹង​៤​ម៉ែត្រគូប​ ដោយ​បាន​ពន្លត់​ចប់​សព្វ​ គ្រប់​នៅ​ម៉ោង​ ២​ និង​១០​ នាទី​រំលង​អធ្រាត្រ​ នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ដោយ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែ​ខាង​ឡើយ​៕​

រថយន្ត​កាមរី​២​គ្រឿង​ជិះ​ដេញ​បុក​គ្នា ជ្រុល​បុក​ផ្ទះ​លក់​សាំង ផ្ទះ​ឆះ​រថយន្ត​ស្លាប់​ពីរ​នាក់​

រថយន្ត​កាមរី​២​គ្រឿង​ជិះ​ដេញ​បុក​គ្នា ជ្រុល​បុក​ផ្ទះ​លក់​សាំង ផ្ទះ​ឆះ​រថយន្ត​ស្លាប់​ពីរ​នាក់​

រថយន្ត​កាមរី​២​គ្រឿង​ជិះ​ដេញ​បុក​គ្នា ជ្រុល​បុក​ផ្ទះ​លក់​សាំង ផ្ទះ​ឆះ​រថយន្ត​ស្លាប់​ពីរ​នាក់​