ខេត្តបាត់ដំបង អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា​

ភ្នំពេញ:  នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខេត្តបាត់ដំបង បាន​ប្រារព្វ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​អនុស្សា​វរិ​យ៏​លើក​ទី​៦២ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ​៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៥ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង វត្តមាន​គណៈអធិបតី​លោក​ច័ន្ទ សុផល គណៈ​អភិបាលខេត្ត​បាត់ដំបង លោក អ៊ុក វង្ស ប្រធាន​ក្រុម​ព្រឹក្សា​ខេត្តបាត់ដំបង និង​លោក​ឧ​ត្ត​ម​សេនីយ​ទោ ជា រស់ មេបញ្ជាការរង​ភូមិភាគ​៥ មានការ​អញ្ជើញ ចូលរួម​ឯកឧត្តម ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អស់លោក និង​លោកស្រី មកពី​មន្ទី​ស្ថាប័ន​នានា​ជុំវិញ​ខេត្តបាត់ដំបង និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ លោក ច័ន្ទ សុផល គណ​អភិបាលខេត្ត​បាត់ដំបង បាន​លើក​ពី​វិ​រ​ភាព​ស្នា​ព្រះ​ហ​ស្ថ សម្តេចព្រះ​រតន​កោដ្ឋ ក្រោយពី​ព្រះអង្គ​យាង ត្រឡប់​មកកាន់​មាតុភូមិ​កម្ពុជា​វិញ ព្រះអង្គ​ទ្រង់​ព្រះទម្រិះ​ត្រាស់បង្គាប់ បង្កើត កងជីវពល​នារីក្លាហាន​គ្រប់​ខេត្ត គ្រប់​ស្រុក និង​ជនបទ​ដោយ​សកម្មភាព​ហ្វឺ​ក​ហាត់​ក្បួន ប្រ​យុ​ទ្ទ​គ្រប់​រូបភាព​។ ចលនា​មហាជន​នេះ ត្រូវបាន​ក្លាយជា​កម្លាំង​កៀប សង្កត់​ចាប់បង្ខំ​ឲ្យ​ពួក​អាណានិគម​ន៌ ធ្វើ​សេចក្តីប្រកាស​នូវ​កិច្ចសន្យា​របស់ខ្លួន នា​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​១៩៥៣ ស្តីពី​ការប្រគល់​ឯករាជ​ជាតិ​ទាំងស្រុង​ដល់​ព្រះរាជាណាចក្រ​។ នា​ថ្ងៃទី​២៩ ខែសីហា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ ត្រូវបាន​ចុះហត្ថលេខា​ជា​បន្ត បន្ទាប់​រហូតដល់​ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ចារិក នូវ​ការផ្ទេរអំណាច​ទាំងអស់​របស់​បារាំង ថ្វាយ​ចំពោះ​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ហើយ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថ្វាយ​ព្រះអង្គ​ថា​ព្រះ​វ​រាជបិតា​ឯករាជ្យ​ជាតិ​៕

ខេត្តបាត់ដំបង អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិច្ឆិកា​