មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់ ពេល​ចុះបង្ក្រាប​ម៉ាស៊ីន​អារឈើ​

ភ្នំពេញ:  មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​មន្ដ្រីនគរបាល​ម្នាក់ នៅ​ខេត្ដ​ព្រះវិហារ ត្រូវ​ជន​មិន​ស្គាល់មុខ បាញ់សម្លាប់ និង​មន្ដ្រី​យោធា​ការពារ​ព្រំដែន​គោក​កងពល​លេខ​៩ ម្នាក់ទៀត​បាន​រងរបួស ខណៈ​ចុះ​ល្បាត​បង្ក្រាប​ក្រុម អារឈើ និង​បាញ់​សត្វព្រៃ​។​

​ករណី​បាញ់សម្លាប់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​២​រំលងអធ្រាត្រ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច UTM 25658 50914 តំបន់​អូរ​កាច់ករ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​របុញ ឃុំ​មរគត ស្រុក​ជំ​ក្សាន្ត ខេត្តព្រះវិហារ គ្រា​ដែល​ក្រុម​ន្ដ្រី​ចម្រុះ​ល្បាត ត្រួតពិនិត្យ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​។​

​ក្រុម​ជន​មិន​ស្គាល់មុខ ដែល​បាញ់​មកលើ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ពេល​កំពុង​ដេក​ក្នុង​អង្រឹង​នេះ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​បាន​ចាប់​ម៉ាស៊ីន​អារឈើ​ចំនួន​២​កន្លែង​ផ្សេងគ្នា​។ គោលដៅ​ដែល​ក្រុមមន្ដ្រី​ចុះ​ចាប់​ម៉ាស៊ីន​អារ ឈើ ទី​១.​ដកហូត​បាន​ម៉ាស៊ីន​អារឈើ ចំនួន​៦​គ្រឿង និង​កាំភ្លើង​កាប៊ីន​កែច្នៃ មួយ​ដើម ។ នៅ​គោលដៅ​ទី​២.​ចាប់បាន ម៉ាស៊ីន​អារឈើ​ចំនួន​៥​គ្រឿង​និង​កាំភ្លើង​កាប៊ីន​១​ដើម​ដូចគ្នា ។​

 បុរស​ឈ្មោះ សៀង ដា​រ៉ុង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​និង​ជា​បុគ្គលិក​អង្គការ WCS និង បុរស​ឈ្មោះ សាទ យួ​ស អាយុ​៣២​ឆ្នាំ ជា​នគរបាល​ស្រុក​ឆែប បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់ទៀត​ឈ្មោះ ថេត សោ​ភ័​ណ្ឌ ជា​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៥ បាន​រងរបួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​

​ជុំវិញ​ករណី​ជន​មិន​ស្គាល់មុខ​បាញ់ សម្លាប់​សមត្ថកិច្ច​ខាងលើនេះ គេ​សង្ស័យថា អាច​ក្រុម​ជនដៃដល់​ជា​ក្រុម​អារឈើ ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​រណារ​អារឈើ​និង​កាំភ្លើង​កែច្នៃ​បាញ់​សត្វ​របស់​ពួកគេ​។ នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​ជំហាន​ដំបូង​ប៉ុណ្ណោះ ។

​លោកនាយ​ឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការ រង​នគរបាលជាតិ​បាននិងកំពុង​បញ្ជា​ឱ្យ មានការ​ស្រាវជ្រាវ​ករ​ណី​នេះ​ជាបន្ទាន់ ទៅ​លោកស្នងការ​ខេត្ដ​ព្រះវិហារ និង ខេត្ដ​ដែលជា​ប់​ព្រំប្រទល់​ជាមួយនិង​ខេត្ដ ព្រះវិហារ​ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្ដន្ទាទោស​ឱ្យខាងតែបាន ។​

​តាម​ប្រភព​បានឱ្យដឹង​ដែរ​ថា សាកសព​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ចេញពី​ព្រៃ​មក​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​៕​