សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​មិន​អាច​ទប់ស្កាត់​ការ​រំលោភ​ដី​បឹង​ព្រែក​ទប់

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​មន្ត្រី​រាជការ​ចូល​និវត្តន៍​នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត នៅ​គ្រា​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ មិន​ទាន់​អាច​ទប់ស្កាត់​បទល្មើស​ចាក់​ដី និង​សំរាម​ចូល​ក្នុង​មាត់​បឹង​ព្រែក​ទប់ ដែល​បាន​បន្ត​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ដើម​ខែ​វិច្ឆិកា មក ហើយ​សមត្ថកិច្ច​ចាប់​ជនល្មើស​យក​ទៅ​ផ្ដន្ទាទោស​មិន​បាន។

បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​មាន​កង្វល់​ថា ទៅ​ថ្ងៃ​អនាគត បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​សាប​ដ៏​សំខាន់​មួយ​នេះ អាច​នឹង​ត្រូវ​បាត់បង់។ សព្វថ្ងៃ​នេះ ទាំង​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ធន បន្ត​មាន​មហិច្ឆតា​ទន្ទ្រាន​កាន់​កាប់​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ ទោះ​បី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ធ្ងន់ៗ និង​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ ថែ​រក្សា​បឹង​នេះ​ឲ្យ​បាន​គង់វង្ស​បែប​ណា​ក្តី។

សូម​ស្ដាប់ លោក ដែន អយុធ្យា រាយការណ៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។