ផ្លូវ​មួយចំនួន​ត្រូវបាន​បិទ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​

​សាលា​រាជធានី​ភ្នំពេញ​នឹង​បិទផ្លូវ​មួយចំនួន ដើម្បី​សម្រួល​ចរាចរណ៍ ក្នុងឱកាស​បុណ្យខួប​អនុស្សា​វរិ​យ​លើក​ទី​៦២ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​។

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ យានជំនិះ​គ្រប់​ប្រភេទ នឹងមិន​អនុញ្ញាត​ឲ្យ ឆ្លងកាត់​ទីតាំង​និង​ផ្លូវ​មួយចំនួន ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦២ ។

ផ្លូវ​ដែល​ត្រូវ​បិទ​នោះ​គឺ​៖

១. ក្នុង​ពិធី​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណ​ខន្ធ​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណ​ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ចាប់ពី​ម៉ោង​១៤ រហូតដល់​ម៉ោង ១៨ អាជ្ញាធរ​នឹង​បិទ​ចរាចរណ៍​កំណាត់​វិថី​ព្រះសីហនុ ចាប់ពី​វិថី​សម្តេច​សុធារស ដល់​ផ្លូវ​លេខ​៥១ កំណាត់​ផ្លូវ​សម្តេចព្រះ​សុរាម្រិត ចាប់ពី​ផ្លូវ​សម្តេច​សុធារស ដល់​ផ្លូវ​លេខ​៥១ កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ផ្លូវ​លេខ ២៤០ ដល់​ផ្លូវ​លេខ​២៩៤​។

២. ក្នុង​ព្រះរាជ​ពី​ធី​ប្រទាន​ភ្លើង​ជ័យ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ចាប់​ម៉ោង​៥​ព្រឹក ដល់​ម៉ោង​១១​ព្រឹក និង​ព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ចាប់ពី​ម៉ោង ១៣ ដល់​១៨ អាជ្ញាធរ​នឹង​បន្ត​បិទផ្លូវ​សាជាថ្មី គឺ បិទ​កំណាត់​ផ្លូវ​សម្តេច​សុធារស ចាប់ពី​ព្រះបរមរាជវាំង ដល់​ផ្លូវ​លេខ​២៩៤ បិទ​កំណាត់​ផ្លូវ​លេខ​២៩៤ ចាប់ពី​ផ្លូវ​សម្តេច​សុធារស ដល់​ផ្លូវ​លេខ​៥១ បិទ​កំណាត់​ផ្លូវ​លេខ​៥១ ចាប់ពី​កំណាត់​ផ្លូវ​លេខ​២៩៤ ដល់​ផ្លូវ​លេខ​២៤០ បិទ​កំណាត់​ផ្លូវ​លេខ​២៤០ ចាប់ពី​ផ្លូវ​លេខ ៥១ ដល់​ផ្លូវ​សម្តេច​សុធារស បិទ​កំណាត់​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ផ្លូវ​លេខ​២៤០ ដល់​ផ្លូវ​លេខ​២៩៤ ៕