ខ្លាចាស់ប៉ូ វណ្ណសក្តិសន្លប់ដោយសារកង មករាបន្ថែម

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើងចាស់​ប៉ូ វណ្ណ​សក្តិ​ក្លឹប​គី​សែ​មាន​រិ​ទ្ធិ​ត្រូវ​អ្នក​ប្រដាល់​កង មករា​វាយ​បន្ថែម​មួយ​កែង​បណ្ដាល​ឲ្យ​សន្លប់​បន្ទាប់ពី​អាជ្ញាកណ្ដាល​ស្រែក​ ឃាត់​ទៅហើយនោះ ។​

​    ​ទោះបីយ៉ាងណា​ក៏​មករា​ត្រូវ​អាជ្ញាកណ្ដាល​កំណត់​ឲ្យ​ទទួលយក​ការ​ចាញ់​ ដោយសារតែ​វាយ​បន្ថែម​គេ​ដោយ​ចេតនា ។​ការប្រកួត​សម្រាប់​គូ​នេះ​វណ្ណ​សក្តិ​មានប្រៀប​តាំងពី​ទឹ​ញ​ទី ១​មកម្ល៉េះ​តែ​នៅ​ទឹក​ទី ២​វណ្ណ​សក្តិ​ភ្លាត់ស្នៀត​ត្រូវ​មករា​វាយ​ឲ្យ​មាន​របួស​ចុង​ភ្នែក​ស្ដាំ​តែ​ មិន​ធ្ងន់ធ្ងរ​នោះទេ ។​ការប្រកួត​នេះ​វណ្ណ​សក្តិ​ជា​អ្នកទទួល​ជ័យជំនះ ។​

​     ​ពុទ្ធ ឆាយ​រិទ្ធី​ក្លឹប​ពុទ្ធ សេរី​វង្ស​ប្រកួត​ឈ្នះ​ចៅ ផល​ឌឿ​ក្លឹប​សំរោង​កោង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

​    ​គ្រប់ទឹក​ទាំងអស់​រិទ្ធី​ជា​អ្នក​មានប្រៀប​ព្រោះ​កំពស់​គេ​ខ្ពស់ជាង​ផល​ឌឿ ។​ម្ដងម្កាល​រិទ្ធី​វិះ​គាំង​ដោយសារ​កណ្ដាប់ដៃ​ផល​ឌឿ​ដែរ ។​

​    ​វេន សំណាង​ក្លឹប​សាល​វ័​ន្ដ​កីឡា​ផ្ដួល​ថា​ន់ គីម​ក្លឹប​រស្មី​កុមារកំព្រា​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ ឯ មេន លឿន​ក្លឹប​កង​ យោធពលខេមរភូមិន្ទ​ប្រកួត​ឈ្នះ​វង្ស ដា​រ៉ា​ក្លឹប​ភារ​ម្យ​គុន​ខ្មែរ​ដោយ​ពិន្ទុ ។​