កសាង​វិមានឯករាជ្យ រំលឹក​នូវ​វីរភាព​ស្នា​ព្រះ​ហ​ស្ថ សម្តេចព្រះ​រតន​កោដ្ឋ​

ភ្នំពេញ: ​វិមានឯករាជ្យ​(​ភាសា​អង់គ្លេស​: Independence Monument) ត្រូវបាន​កសាង​នៅ​ឆ្នាំ​១៩៥៨ ក្នុង​រាជ្យ ព្រះបាទ​នរោត្តម សុរាម្រិត​(១៩៥៥-១៩៦០) ជា​និមិត្តរូប​បញ្ច​ក់ថា កម្ពុជា​បានទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣​។ វិមានឯករាជ្យ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ប្រសព្វ​គ្នា​រវាង​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ព្រះសីហនុ ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​។​

​វិមានឯករាជ្យ​មាន​កំពស់ ២០​ម៉ែត្រ មាន ៥​ជាន់ លំអ​ដោយ​ក្បាល​ពស់នាគរាជ​ចំនួន​១០០ សង់​តាម​គំរូ​រចនាបថ​របស់​អង្គរ រចនា​ប្លង់​ដោយ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ គឺ លោក វណ្ណ មូលី​វណ្ណ (Vann Molyvann)​។ នៅ​ចុងឆ្នាំ​២០០៧ សាលាក្រុង​ភ្នំពេញ បាន​ស្ថាបនា​កែលំអ​វិមានឯករាជ្យ​ឲ​មាន​សម្រស់​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត គួរ​ជាទី​ទាក់ទាញ ដែល​ការកែលំអ​នេះ ចំណាយ​ថវិកា​អស់​ប្រហែល​៥០០​លាន​រៀល​។​

​ការ​ប្រារព្ធ​ពិធី​មិ​ទ្ទិញ អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី​៦២ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ​៩ វិច្ឆិកា នឹងធ្វើ​ឡើង​នៅ​វិមានឯករាជ្យ នា​ថ្ងៃ​ចន្ទ ទី​៩ ខែវិច្ឆិកា​ស្អែក​នេះ គឺ​រំលឹក​នូវ​វីរភាព​ស្នា​ព្រះ​ហ​ស្ថ សម្តេចព្រះ​រតន​កោដ្ឋ ក្រោយពី​ព្រះអង្គ​យាង ត្រឡប់​មកកាន់​មាតុភូមិ​កម្ពុជា​វិញ ព្រះអង្គ​ទ្រង់​ព្រះទម្រិះ​ត្រាស់បង្គាប់ បង្កើត កងជីវពល​នារីក្លាហាន​គ្រប់​ខេត្ត គ្រប់​ស្រុក និង​ជនបទ​ដោយ​សកម្មភាព​ហ្វឺ​ក​ហាត់​ក្បួន ប្រ​យុ​ទ្ទ​គ្រប់​រូបភាព​។ ចលនា​មហាជន​នេះ ត្រូវបាន​ក្លាយជា​កម្លាំង​កៀប សង្កត់​ចាប់បង្ខំ​ឲ្យ​ពួក​អាណានិគម​ន៌ ធ្វើ​សេចក្តីប្រកាស​នូវ​កិច្ចសន្យា​របស់ខ្លួន នា​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​១៩៥៣ ស្តីពី​ការប្រគល់​ឯករាជ​ជាតិ​ទាំងស្រុង​ដល់​ព្រះរាជាណាចក្រ​។ នា​ថ្ងៃទី​២៩ ខែសីហា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៥៣ ត្រូវបាន​ចុះហត្ថលេខា​ជា​បន្ត បន្ទាប់​រហូតដល់​ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ចារិក នូវ​ការផ្ទេរអំណាច​ទាំងអស់​របស់​បារាំង ថ្វាយ​ចំពោះ​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ហើយ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថ្វាយ​ព្រះអង្គ​ថា​ព្រះ​វ​រាជបិតា​ឯករាជ្យ​ជាតិ​៕