បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា នៅ ម៉ោង​៤៖២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​១៦៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន មាន​ករណី​បាញ់​ប្លន់​យក​ម៉ូតូ Duke តែ​មិន​បាន​សម្រេចចិត្ត​។​

​បើ​តាម​របាយការណ៍​បានឲ្យដឹងថា នៅវេលា​ម៉ោង​ខាងលើ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ Duke ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-3259 ជិះ​តែម្នាក់ឯង តាម​ផ្លូវ​លេខ​១៦៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ជិះ​មក​ជិត​ដល់ Karaoke XO ក៏​បាន​លេចមុខ​ជនល្មើស​២​នាក់ ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង មក​ជិត​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ បាញ់ប្រហារ​មកលើ​ជនរងគ្រោះ (​ឈ្មោះ ចាន់ ដា​រ៉ូ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកលក់​គ្រឿង​សមុទ្រ​) ចំនួន​២​គ្រាប់ បណ្តាលឲ្យ​ត្រូវ​ទាំង​២​គ្រាប់ ដោយ​មួយ​គ្រាប់​ត្រូវ​ដៃ​ខាងឆ្វេង និង​មួយ​គ្រាប់​ទៀត​ត្រូវ​ចង្កេះ បាន​បណ្តាលឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់់​ម៉ូតូ ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​មក​ក្រុម​ចោរ​បាន​លើកយក​ម៉តូ​ជន​រង​គ្រោះ​ជិះ​ចេញ តែ​ដោយសារ​ម៉ូតូ​មិន​ឆេះ ក្រុមចោរ​ព្យាយាម​បណ្តើរ​ចេញ​ពី​កន្លែង​បាញ់ប្រហារ បាន​ប្រមាណ​ជាជាង​១០០​ម៉ែត្រ ពេល​កំពុង​តែ​បណ្តើរ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ ហើយ​ក៏​ស្រែក​ថា ចោរ​ទើប​ធ្វើ​ចោរ​ដៃដល់​នោះ​រុញ​ម៉ូតូ​ដួល​ចោល ហើយ​ឡើង​ជិះ​បក្សពួក​របស់​ខ្លួន​គេច​បាត់​ដោយ​សុវត្ថិភាព​៕​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

បាញ់​ប្លន់​ម៉ូតូ Duke មិនបាន​សម្រេច តែ​ម្ចាស់​រងរបួស​ធ្ងន់ នៅ​ខណ្ឌ​ចំការមន​

Like this:

Like Loading...