ចំនួនមនុស្សស្លាប់ ដោយសារ រលំអគាររោងចក្រ នៅប៉ាគីស្ថាន កើនដល់ ២៩នាក់

ឡាហ័រ៖ ចំនួនមនុស្សស្លាប់ ដោយសារតែការបាក់រលំអគាររោងចក្រ មួយនៅកណ្តាលទីក្រុង ឡាហ័រ ភាគខាងកើតប្រទេស ប៉ាគីស្ថាន នោះបានកើនឡើងដល់ ២៩នាក់ហើយ មកដល់ ថ្ងៃ សុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ឧប្បដិហេតុខាងលើនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ហើយមនុស្សប្រមាណជាង ៧០នាក់ឯណោះ បានទទួលរងរបួស ដោយសារតែគំនរអគារកំពស់ ៤ជាន់ខាងលើនេះ បាក់រលំចុះមក។

គួរបញ្ជាក់ថា អគារខាងលើនេះ បានរលំចុះមក ពេលដែលកម្មករជាច្រើននាក់ កំពុងធ្វើការសាងសង់ ហើយអាជ្ញាធរបានអះអាងថា មនុស្សយ៉ាងហោចណាស់ ក៏ជាង ១០នាក់ទៀតដែរ ដែលកំពុងជាប់ខ្លួននៅក្នុងគំនរអគារនោះ៕

ចំនួនមនុស្សស្លាប់ ដោយសារ រលំអគាររោងចក្រ នៅប៉ាគីស្ថាន កើនដល់ ២៩នាក់