សាក​ល្បង​វិធី​ធ្វើ​ក្រមួន​បក​រោម​លើ​ដង​ខ្លួន ដោយ​មិន​ចំណាយ​លុយ​ច្រើន!​


សាក​ល្បង​វិធី​ធ្វើ​ក្រមួន​បក​រោម​លើ​ដង​ខ្លួន ដោយ​មិន​ចំណាយ​លុយ​ច្រើន!​

មិត្តនារី​ៗ​តែង​រអ៊ូ និង​មិន​ពេញ​ចិត្ត​ចំពោះ​រោម​លើ​ដង​ខ្លួន​ដូច​ជា​នៅ​ត្រង់​ក្លៀក ដៃ និង​ជើង​មែន​ទេ​? ហើយ​មាន​វិធី​ជា​ច្រើន​ដែល​អាច​កម្ចាត់​រោម​លើ​ដង​ខ្លួន​បាន ដូច​ជា​ ការ​ដក ការ​លាប​ឡេ​ជម្រុះ ការ​ប្រើ​កាំរស្មី និង​ការ​បក​រោម​។ តែ​ថ្ងៃ​នេះ​ យើង​មក​សាក​ល្បង​វិធី​មួយ​ក្នុង​ចំណោម​វិធី​ខាង​លើ ដោយ​ធ្វើ​វា​ដោយ​ខ្លួន​ឯង ហើយ​មិន​ចំណាយ​ច្រើន​ផង​ នោះ​គឺ​ការ​ធ្វើ​ក្រមួន​សម្រាប់​បក​រោម​។

 

សាក​ល្បង​វិធី​ធ្វើ​ក្រមួន​បក​រោម​លើ​ដង​ខ្លួន ដោយ​មិន​ចំណាយ​លុយ​ច្រើន!​
 
គ្រឿង​ផ្សំ​៖
-ស្ករស​ មួយ​ពែង​
-​ទឹក​
-​ទឹក​ក្រូច​ឆ្មារ​ពីរ​ ឬ​បី​ស្លាបព្រាកាហ្វេ​
-​អំបិល​មួយ​ស្លាបព្រា​កាហ្វេ
 
វិធី​ធ្វើ​៖
-ចាក់​គ្រឿង​ផ្សំ​ទាំងអស់​បញ្ចូល​គ្នា ហើយ​កូរ​វា​នៅ​លើ​ភ្លើង​ រហូត​ទាល់​តែ​ចេញ​ជា​ជើង​អង្ក្រង ហើយ​ប្ដូរ​ទៅ​ជា​ពណ៌​លឿង ឬ​ពណ៌​មាស

-ចាក់​ទឹក​ស្ករ​ដែល​កូរ​រាល់​នោះ​នៅ​លើ​ថាស​ ឬ​ឥដ្ឋ​ដែល​មាន​លាប​ទឹក​តិចៗ រួច​កោស​វា​ចុះឡើង​រហូត​ត្រជាក់ ​ហើយ​ក៏​យក​វា​មក​ទាញ​ចុះ​ឡើង​ដោយ​ដៃ​ដែល​លាប​ទឹក​តិចៗ រហូត​ក្លាយ​ជា​ក្រមួន​ស្អិត​ដូច​ស្ករ​ទាញ​។

 
សូម​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​កាន់​តែ​ច្បាស់​នូវ​វិធី​ធ្វើ និង​វិធី​អនុវត្ត​៖
 

>>> ចុចអានព័ត៌មាន​សុខភាព​ផ្សេង​ទៀត
 
ប្រែ​សម្រួល​៖ សុគន្ធី