ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ផ្ទាល់ ពិធី​ប្រារព្ធ​ខួប​លើក​ទី ៦២ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​

ភ្នំពេញ: លោក​គឹម គុណ​វ​ឌ្ឍ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ជម្រាប ដល់ លោក​-​អ្នក មិត្ត និង លោកស្រី អស់លោក ជា​អ្នកគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ សូម​ជ្រាបថា ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ផ្ទាល់​ពិធី​ប្រារព្ធ​ខួប​លើក​ទី ៦២ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ស្អែក​នេះ ដោយ​ផ្សាយ​ចេញពី​វិមានឯករាជ្យ នៅ​ម៉ោង ៧ និង ១៥ នាទី​ព្រឹក​។

​លោក​គឹម គុណ​វ​ឌ្ឍ បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក បន្តទៀតថា ព្រះរាជ​ពិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​៕​