ពលរដ្ឋភូមា​ជាង៣០លាននាក់​ទៅបោះឆ្នោត​នៅព្រឹកថ្ងៃអាទិត្យនេះ

មីយ៉ាន់ម៉ា ៖ ​ប្រជាពលរដ្ឋមីយ៉ាន់ម៉ា(ភូមា)​ជាង៣០លាននាក់បាន​ទៅកាន់ការិយាល័យបោះឆ្នោត ​ដើម្បីបោះឆ្នោត​លើកទី១​ជាប្រវត្តិសាស្រ្ត​​ចាប់តំាងពីឆ្នាំ២០១០ ​​​ជ្រើសតំាង​តំណាងរាស្រ្ត​របស់ខ្លួននាព្រឹកថ្ងៃទី០៨ ​វិច្ឆិកា​ ២០១៥នេះ ។

ការបោះឆ្នោតនៅ​ព្រឹកថ្ងៃអាទិត្យនេះ ​មានបេក្ខជនប្រមាណ៦ពាន់នាក់​មកពី៩៣គណបក្សនយោបាយ​ ដើម្បីដណ្តើម​អាសនៈសភា១១៤២អាសនៈ ​។ គណបក្សធំពីរត្រូវ​បានគេសង្ឃឹមថា​នឹងទទួលបានអាសនៈសភា​ច្រើនជាងគេនោះគឺគណបក្សសហភាព​សាមគ្គីនិងអភិវឌ្ឍន៍ (USDP) ​និងគណបក្សសម្ព័ន្ឋប្រជាធិបតេយ្យ​ដឹកនំាដោយ​មេបក្ស​ប្រឆាំងលោកស្រី​ អ៊ុង សានស៊ូជី ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕