កំពុង​ឈរ​ក្នុងផ្ទះ​គោ​យន្ត​រ៉េ​ចង្កូត​ចូល​បុក​របួសធ្ងន់​យក​ដល់​មន្ទីរពេទ្យ​ស្លាប់

ខេត្តពោធិ៍សាត់​ ៖​ ស្ត្រី​ម្នាក់​ខ​ណៈ​​កំពុង​ឈរ​ក្នុងផ្ទះ ​ត្រូវ​គោ​យន្ត​ដែល​កំពុង​បើកបរ​លើ​ថ្នល់​រេចង្កូត​ចូល​មក​បុក​ទាំង​កំរោល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ លុះ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​ ធ្វើ​ដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ​ក៍​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ ។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ​នៅ​ភូមិ​ប្រមោយ ​ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​ ​​ត្រង់​ចំណុច​ផ្លូវកែង​ខាងកើត​ផ្សារ​ប្រមោយ​ប្រហែល​២០០​ម៉ែត្រ​ ៕