ប្រធានាធិបតីចិន នឹងជួបពិភាក្សា ជាប្រវត្តិសាស្ត្រ ជាមួយ ប្រធានាធិបីត កោះតៃវ៉ាន់ នៅសិង្ហបុរី

ប៊ីប៊ីស៊ី៖ លោក ស៊ីជិន ពីង (Xi Jinping ) ប្រធានាធិបតីចិន និងលោក ម៉ា យីង ជើយ (Ma Ying-jeou) នឹងជួបពិភាក្សាការងារជាមួយគ្នា នៅទីក្រុងសំាងហ្គាពួរ ប្រទេសសិង្ហបុរី ខណៈដែលលោក ស៊ី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃនេះ ។

ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ដំណើរបំពេញទស្សនកិច្ច របស់លោក ប្រធានាធិបតីចិន ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម លោកស៊ី នឹង អញ្ជើញទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃនេះ ដើម្បីរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការគ្នាល្អ ជាមួយរដ្ឋាភិបាលសិង្ហបុរី ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនោះដែរ គេបានដឹងច្បាស់ថា លោក ស៊ី និងលោកប្រធានាធិបតីតៃវ៉ាន់ ម៉ា នឹងជួបគ្នាដើម្បីពិភាក្សាគ្នា លើចំណងការទូត ដែលនេះជាប្រវត្តិ សាស្ត្រហើយ សម្រាប់មេដឹកនាំទាំងពីរជួបគ្នា ។

គួររំលឹកថា ក្នុងអំឡុងសង្គ្រាមចិនស៊ីវិល ដែលបានបញ្ចប់នៅក្នុងឆ្នាំ១៩៤៩ មេដឹកនាំទាំងសង្ខាងធ្លាប់ បានជួបគ្នាម្តងដែរ ។

ខាងភាគីចិន នៅតែមើលឃើញ និងយល់ថា តៃវ៉ាន់ នៅតែជាដែនដីខេត្តរបស់ខ្លួនដដែលហ្នឹង ហើយ នៅថ្ងៃណាមួយទឹកដីមួយនេះនឹងក្លាយតំបន់ ដែលខ្លួនគ្រប់គ្រងវិញមិនខាន ។

បើក្រឡេកមកមើលនៅដែនដីកោះតៃវ៉ាន់វិញ គេបានឃើញថា ក្រុមអ្នកតវ៉ាជាច្រើននាក់ បាននាំគ្នា ព្យាយាមចូលទៅក្នុងអគាររដ្ឋសភាជាតិតៃវ៉ាន់។

គេដឹងថា លោក ម៉ា បានអញ្ជើញដល់សាំងហ្គាពួរ នៅព្រឹកថ្ងៃសៅរ៍នេះ ៕

ប្រធានាធិបតីចិន នឹងជួបពិភាក្សា ជាប្រវត្តិសាស្ត្រ ជាមួយ ប្រធានាធិបីត កោះតៃវ៉ាន់ នៅសិង្ហបុរី