លោក អូបាម៉ា ច្រានចោល នូវការស្ថាបនា បំពង់នាំឧស្ម័ន ដ៏ធំពីកាណាដា

វ៉ាស៊ីនតោន៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសច្រានចោលទាំងស្រុងនូវ  ផែនការនៃការស្ថាបនាបំពង់នំា ឧស្ម័នដ៏ធំពីប្រទេសកាណាដា ។

បើតាមប្រសាសន៍របស់លោកអូបាម៉ា ដែលប្រកាសឡើងចេញពីសេតវិមាន លោកបញ្ជាក់ថា នឹងមាន អ្វីសម្រាប់ជួយដល់ "ដែលជាប្រយោជន៍សម្រាប់ជាតិ" អាម៉េរិកនោះទេ ។

សម្រាប់ដំណើរការនៃគម្រោងការសាងសង់នោះ វាមានវិវាទក្នុងអំឡុងពេល៧ឆ្នាំ ហើយជាមួយគ្នានេះ ដែរ អ្នកបរិស្ថានវិទ្យាក៏បានអះអាងថា នឹងអាចបង្កនូវផលប៉ះពាល់ច្រើនណាស់ ។

ប៉ុន្តែបើតាមសម្តីរបស់លោកប្រធានាធិបតីបានថ្លែងថា "មានជាគម្រោងដែលធំធេងពេក" ដែលបង្កឲ្យ មានផលមិនល្អទៅដល់ការបម្រែបម្រួលអាកាសធាតុ ។

តាមការស្នើសុំ គម្រោងស្ថាបនាបំពង់នាំឧស្ម័ន នឹងរត់លើផ្ទៃដីប្រមាណ១,៨៩៧គីឡូម៉ែត្រ ដែល អាចនាំប្រេងប្រមាណ៨០០ពាន់បារ៉ែលក្នុង១ថ្ងៃពីក្រុង អាល់បឺតា ប្រទេសកាណាដា មក កាន់ក្រុង ស្ទីលលី តំបន់ ណេប្រាស្កា ។ ប៉ុន្តែលោក អូបាម៉ា បានថ្លែងថា  នឹងមិនមានឡើយ ។

លោកប្រធានាធិបតីបានថ្លែងបញ្ជាក់ថា "គម្រោងស្ថាបនាបំពង់នាំឧស្ម័យននេះ នឹងមិនផ្តល់ប្រយោជន៍ អ្វីច្រើនសម្រាប់ការជួយដល់កំណើនសេដ្ឋកិច្ច របស់យើងបានយូរអង្វែងឡើយ" ៕

លោក អូបាម៉ា ច្រានចោល នូវការស្ថាបនា បំពង់នាំឧស្ម័ន ដ៏ធំពីកាណាដា