រូបសំណាក Gangnam Style ត្រូវបានគេស្ថាបនា ឡើងយ៉ាងធំអស្ចារ្យ នៅកណ្តាល ក្រុងសេអ៊ូល

សេអ៊ូល៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នៅរាត្រីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ថា រូបសំណាក Gangnam Style ត្រូវបានគេកសាងឡើងដ៏ធំសម្បើមនៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

រូបសំណាកដែលសាងសង់ឡើងអំពីលោហធាតុ និងមានរូបរាងខ្ពស់ត្រដែត តំណាងឲ្យការបង្ហាញ អំពីប្រជាប្រិយភាព នៃបទចម្រៀងដ៏ល្បីល្បាញនៅក្នុងអំឡុងឆ្នាំ២០១២ ។

គេបានដឹងថា បទចម្រៀងដ៏ល្បីនៅក្នុងឆ្នាំ២០១២ គឺរហូតមកដល់ពេលបច្ចុប្បន្ននេះនៅមានអ្នកគាំទ្រ និងចូលទៅទស្សនារាប់លាននាក់ តាមរយៈគេហទំព័រ You Toube។

គេក៏បានកសាងនូវរូបសំណាកអ្នកចម្រៀងកូរ៉េដ៏ល្បីល្បាញ Psy ផងដែរ ជាមួយនឹងក្បាច់រាំដ៏អស្ចារ្យ ហើយនរណាក៏បានយកគំរូតាមស្ទើរគ្រប់ៗគ្នា ។

គេថែមទាំងដឹងច្បាស់ថា បទចម្រៀងដ៏ល្បីនេះ ត្រូវបានគេចូលទស្សនាមិនតិចជាង ២.៤ពាន់លានដង ឡើយ ។

លោក Park Hee-Soo នា យកគ្រប់គ្រងទេសចរណ៍ Gangnam បានបញ្ជាក់ថា  លោកសង្ឃឹមយ៉ាង មុតមាំថា រូបសំណាកមួយនេះ “ក្លាយជាទស្សនីយភាពដ៏កក្រើក និងតម្កល់នៅយូរអង្វែង នៅក្នុង តំបន់” ៕

រូបសំណាក Gangnam Style ត្រូវបានគេស្ថាបនា ឡើងយ៉ាងធំអស្ចារ្យ នៅកណ្តាល ក្រុងសេអ៊ូល