ឃោរឃៅមែន! គ្រាន់តែ​សិស្ស​មិនស្តាប់​ គ្រូបង្រៀន​ម្នាក់​បញ្ជា​ឲ្យ​កូនសិស្ស ​អាយុ៧ឆ្នាំ​ស៊ីក្រដាស​ជាការ​ ដាក់ទោស​

អារ៉ាប់រួម៖ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ត្រូវបានគ្រូបង្រៀនតន្ត្រីបង្ខំឲ្យស៊ីក្រដាសមេរៀន បន្ទាប់ពីលោកគ្រូរូបនោះ ផ្ទុះកំហឹងពេលដែលកូនសិស្សមិនស្តាប់ ខណៈពេលកំពុងបង្រៀនក្នុងថ្នាក់ ។

ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងសាលារៀនមួយស្ថិតនៅក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ដោយលោកគ្រូ ចិត្តឃោរឃៅនេះ មានឈ្មោះហៅកាត់ថា C.P ត្រូវបានប៉ូលិសបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន $544 ដោយរងការចោទ ប្រកាន់ពីបទប្រព្រឹត្តទង្វើខុសសីលធម៌ ជាគ្រូដែលងាយបង្កគ្រោះថ្នាក់ដល់ជីវិតក្មេង ។

ប៉ូលិសបាននិយាយថា នៅថ្ងៃកើតហេតុ គ្រូបង្រៀនតន្រី្តរូបនេះបានប្រាប់កូនសិស្សឲ្យកត់មេរៀនដែលខ្លួន កំពុងពន្យល់ តែកុមាររងគ្រោះមិនស្តាប់ បែរជាហែកក្រដាសលេងធ្វើឲ្យគាត់ផ្ទុះកំហឹងបញ្ជាឲ្យក្មេងយកក្រដាសនោះ មកស៊ីនៅចំពោះមុខមិត្តភ័ក្តិតែម្តង ដើម្បីជាការដាក់ទណ្ឌកម្ម ។

ពេលដែលកុមាររងគ្រោះមកដល់ផ្ទះ ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺគ្រុន និងក្អួតចង្អោរថែមទៀតត្រូវបានឪពុកម្តាយនាំទៅមន្ទីរ ពេទ្យព្យាបាល ហើយគេក៏បានជាសះស្បើយឡើងវិញដែរ រីឯគ្រូចិត្តព្រៃផ្សៃនោះ ត្រូវបានប៉ូលិសឃាត់ខ្លួនតាមការរាយ ការណ៍របស់ឪពុកក្មេងប្រុស តែគាត់និយាយថា គ្រាន់តែនិយាយលេងប៉ុណ្ណោះ មិនគិតថាកូនសិស្សស៊ីក្រដាសពិតមែនទេ ហើយពេលដែលខ្លួនឃើញបែបនេះក៏ស្ទុះទៅទាញក្រដាសចេញពីក្មេងដែរ ។

គ្រូបង្រៀនរូបនេះត្រូវប៉ូលិសបញ្ជូនខ្លួនទៅតុលាការកាត់ទោស ក្រោយមកក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីតុលាការ បញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន $544 ពីបទប្រព្រឹត្តទង្វើបង្កគ្រោះថ្នាក់ដល់ក្មេង ៕

ឃោរឃៅមែន! គ្រាន់តែ​សិស្ស​មិនស្តាប់​ គ្រូបង្រៀន​ម្នាក់​បញ្ជា​ឲ្យ​កូនសិស្ស ​អាយុ៧ឆ្នាំ​ស៊ីក្រដាស​ជាការ​ ដាក់ទោស​