សមាជិក​គ្រួសារ​ប្រតិកម្ម​ ព្រោះតែ​លោកយាយ​ អាយុ​៨៥ឆ្នាំ​ម្នាក់ សុខចិត្ត​បំផ្លាញ​ទ្រព្យ​ចោល​ ខ្លាចកូន​ចៅ​បែកផ្ទះ

ស៊ីដនី៖ ស្ទើរតែមិនគួរឲ្យជឿថា ស្ត្រីវ័យចំណាស់អាយុ៨៥ឆ្នាំម្នាក់ រស់នៅប្រទេសអូស្ត្រាលី បែរជាសុខចិត្តបំផ្លាញប្រាក់ និងឯកសារធនាគាររបស់ខ្លួនអស់ជាច្រើន ព្រោះតែមិនចង់ទុកកេរ្តិ៍មរតកណាមួយឲ្យសមាជិកគ្រួសារឡើយ ព្រោះខ្លាច ពួកគេបែកចេញពីខ្លួន ។

រឿងរ៉ាវដ៏កម្រនេះត្រូវបានគេឲ្យដឹងថា លោកយាយបានបំផ្លាញលុយអស់ប្រហែល ៩៥០.០០០ អឺរ៉ូ ឬប្រហែលជាង ១លានដុល្លារ ក្នុងបំណងបញ្ឈប់ក្រុមគ្រួសារពីការចែកទ្រព្យរបស់ខ្លួន ដោយបានកាត់សៀវភៅគណនីប្រាក់សន្សំក្នុង ធនាគារ និងលុយមានទាំងប៉ុន្មានចោលខ្ទេច មុនពេលដែលគាត់បាត់បង់ជីវិត ហើយឯកសារទាំងអស់ត្រូវបានគេរក ឃើញនៅក្រោមគ្រែរបស់គាត់ ។

ក្រុមគ្រួសារលោកយាយរូបនេះបានដាក់ពាក្យប្តឹងទៅតុលាការពីការបំផ្លាញទ្រព្យទាំងនោះ ប៉ុន្តែព្រះរាជអាជ្ញាលើក ឡើងថា គ្មានការចោទប្រកាន់ណាមួយអាចធ្វើបានទេ ព្រោះស្ត្រីម្នាក់គ្មានកាតព្វកិច្ចទុកប្រាក់ឲ្យក្រុមគ្រួសារឡើយ ។

អ្នកនាំពាក្យនៅធនាគារជាតិអូស្ត្រាលីម្នាក់បាននិយាយថា ប្រសិនបើសមាជិកគ្រួសារលោកយាយអាចរកឃើញប្រាក់ មួយចំណែកតូចណាមួយបន្សល់ទុក គឺគេអាចយកមកប្តូរនៅធនាគារបាន ៕

សមាជិក​គ្រួសារ​ប្រតិកម្ម​ ព្រោះតែ​លោកយាយ​ អាយុ​៨៥ឆ្នាំ​ម្នាក់ សុខចិត្ត​បំផ្លាញ​ទ្រព្យ​ចោល​ ខ្លាចកូន​ចៅ​បែកផ្ទះ